ប្រជាពលរដ្ឋ ចំនួន ១៥០នាក់ ចូលរួមវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ១៧ មិថុនា ២០១៥៖ ប្រជាពលរដ្ឋចំនួន ១៥០នាក់ ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងបរិវេណវត្តម៉ងចិន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញ ចូលរួម លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក សុខ ខឿន ប្រធាន…

បន្ទាយមានជ័យ ១៧ មិថុនា ២០១៥៖ ប្រជាពលរដ្ឋចំនួន ១៥០នាក់ ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងបរិវេណវត្តម៉ងចិន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញ ចូលរួម លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក សុខ ខឿន ប្រធានក្រុមយប្រឹក្សាក្រុង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាក្រុមប្រឹក្សារជាច្រើនរូប មកពីគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ផងដែរ ។

 

ពលរដ្ឋលើកឡើងថា បញ្ហាការវាស់វែងដីធ្លី រវាងធនាគារអភិវឌ្ឍន (ADB) មិនដោះស្រាយជួនពួកគាត់ មិនត្រឹមត្រូវនោះឡើយទេ។
ពួគាត់បានសំណូមពរ ដល់អាជ្ញាធរក្រុងប៉ោយប៉ែត ជួយសម្របសម្រួលជូនពួកគាត់ ដោយពីមុនខាង(ADB) បានសន្យាថា ពេលណាពួកគាត់ប្តូរទីតាំងរស់ថ្មី សន្យាថា មានផ្លូវស្អាត ប្រពន្ធ័លូ សាលារៀន មន្ទីរពេទ្យ ទៅតាមស្តង់ដា តែជាក់ស្តែងគឺគ្មាននោះឡើយ ហើយមិនគោរពពាកសន្យារបស់គាត់សោះ ។

 

ពួកគាត់បានលើកឡើងបន្តថា បញ្ហាក្រុមហ៊ុនអគ្គិសនី អានកូ ហេតុអ្វីបានជាដាច់ភ្លើងជាញឹកញាប់ បញ្ហាសំរាម សូមកុំទុកយូរថ្ងៃពេក ព្រោះវាមានក្លិនស្អុយណាស់នៅតាមមុខផ្ទះ ហើយសូមឲ្យក្រុមហ៊ុនប្រមូលសំរាមទៀងពេលវេលា ៣ថ្ងៃមកប្រមូលម្តង បញ្ហាសៀវភៅគ្រួសារ នៅពេលដែលពួកគាត់មានកូនក្រោយៗទៀត នៅបញ្ជូលបន្ថែម ទាល់តែទៅកាន់ទីរួមខេត្ត ទើបមន្ត្រីជំនាញបញ្ជូលឲ្យ ដូច្នេះពួកគាត់សំណូមពរ ឲ្យបញ្ជូលត្រឹមតែសាលាក្រុងប៉ោយប៉ែតបានហើយ ។

 

បញ្ហាសំបុត្រកំណើតវិញ សូមជួយឲ្យមន្ត្រីជំនាញទាំងអស់ ជួយសម្រួលឲ្យងាយស្រួលក្នុងការបំពេញ បញ្ហា លោកគ្រូ អ្នកគ្រូពេទ្យ នៅតាមមន្ទីរពេទ្យបង្អែក សូមយកចិត្តទុកដាក់បន្តិចផង បច្ចុប្បន្ននេះគឺសម្តីរបស់ពួកគាត់ ដូចជះអាចម៍មួយកន្ថោអីចឹង ចរិតមិនត្រឹមត្រូវ ចរិតជេរស្តីបន្ទោសអ្នកជំងឺ ហើយមិនយកចិត្តទុកដាក់ពីអ្នកជំងឺសោះ ដូច្នេះហើយពួកគាត់សំណូមពរ ដល់អាជ្ញាធរក្រុង មេត្តាមានវិធានការបន្តិច ហើយពួកគាត់សង្ឃឹមថា លោកអភិបាលក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួន និងចាត់ការបញ្ហាខាងលើ ដែលបានលើកឡើងទាំងអស់ ព្រោះបច្ចុប្បន្ននេះ ក្នុងក្រុងប៉ោយប៉ែតយើង លោកអភិបាលក្រុង បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ស្ទើរគ្រប់ប្រព័ន្ធ មានផ្លូវបេតុងជាច្រើនខ្សែ និងកំពុងបន្តបន្ទាប់ប្រព័ន្ធលូ ប្រព័ន្ធនានាជាច្រើនស្អេកស្កះផងដែរ។

 

ប្រធានសហគមន៍ ទទួលពាក្យបណ្តឹងផលប៉ះពាល់ផ្លូវរថភ្លើង បានលើកឡើងថា ប្រជាពលមួយចំនួនខ្លះ មិនទាន់ប្តូរទីលំនៅឋាន នៅឡើយទេ ផ្ទះខ្លះមិនគ្រប់គ្រាន់ចំនួន ៣០ម៉ែត្រការ៉េ បញ្ហាទី២ ប្រជាពលរដ្ឋដែលរស់នៅលើកផ្លូវដែក ហើយមិនព្រមមក ទំនាក់ទំនងជាមួយអាជ្ញាធរ សង្កាត់ ក្រុង ខេត្ត ។ ពេលណាពលដរ្ឋមានបញ្ហា សូមឲ្យដោះស្រាយទទួលពាក្យបណ្តឹង ពួកគាត់ ជាមុនសិន ហើយរៀបចំការផ្សព្វផ្សាយជូនពួកគាត់ ។

 

ជាចុងក្រោយ លោកអភិបាលក្រុងប៉ោយប៉ែត បានឆ្លើយតប តាមការសំណូមពរទាំងអស់របស់ ប្រជាពលរដ្ឋ ហើយលោកនឹងយក ផែនការទាំងអស់ ទៅពិគ្រោះយោបល់ទៅថ្នាក់លើ ថ្នាក់ក្រោម ថ្នាក់សង្កាត់ ដើម្បីឲ្យក្រុងប៉ោយប៉ែតរបស់យើង មានការរីកចំរើន កាន់តែខ្លាំងៗឡើងជាបន្តបន្ទាប់៕

 

ដកស្រង់ពី គេហទំព័រដើមអំពិល (១៧ មិថុនា ២០១៥):

http://www.dap-news.com/2011-06-14-02-39-55/93505-2015-06-17-06-55-41.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់