វេទិការបស់ក្រុមប្រឹក្សាស្រុកអង្គរជ័យ ខេត្តកំពត ក្នុងអាណត្តិទី២

"

កំពត ២៦ មិថុនា ២០១៥៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធិផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា ព្រមទាំងលើកឡើងពីគម្រោងអាទិភាពនៃការងារអភិវឌ្ឍន៍របស់ខ្លួនសំរាប់ឆ្នាំខាងមុខ…

កំពត ២៦ មិថុនា ២០១៥៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធិផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា ព្រមទាំងលើកឡើងពីគម្រោងអាទិភាពនៃការងារអភិវឌ្ឍន៍របស់ខ្លួនសំរាប់ឆ្នាំខាងមុខ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋពិភាក្សាលើរបាយការណ៍ និងទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ។

 

វេទិកានោះត្រូវបានរៀបចំឡើងកាលទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក យ៉ត យ៉ា ក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីមន្រ្តីរាជការ សមាជិកក្រុមប្រឹក្សា និងប្រជាពលរដ្ឋសរុបចំនួន ១៥៥នាក់ (ស្រី៥៦រូប) នៅឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

 

អង្គវេទិកា បានពិភាក្សាលើប្រធានបទចំនួន ៣ រួមមាន ការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ការផ្តល់សេវារដ្ឋបាល និងការផ្តល់សេវាសាធារណៈ ។

ក្នុងវេទិកានេះដែរ ប្រជាពលរដ្ឋក៏បានលើកសំណួរ និងសំណូមពរមួយចំនួន ដល់អង្គវេទិកាជួយដោះស្រាយ និងឆ្លើយបំភ្លឺចំនួន ៨ ករណី ទាក់ទងទៅនឹងការអភិវឌ្ឍន៍មូលដ្ឋានចំនួន ៥ ករណី  សេវារដ្ឋបាល ១ ករណី សេវាសាធារណៈ ២ ករណី ក្នុងនោះ អង្គវេទិកាបានដោះស្រាយ និងស្រាយបំភ្លឺបានចំនួន ៦ ករណី ។ ចំពោះសំណួរ និងសំណូមពរដែលបានលើកឡើងក្នុងឱកាសនោះ ត្រូវបានក្រុមប្រឹក្សា និងមន្ត្រីជំនាញធ្វើការបកស្រាយ និងដោះស្រាយបាន ៦ ករណី និង ២ ករណីទៀត ដាក់ជូនគណៈអភិបាលស្រុកដោះស្រាយបន្ត ៕ ដោយ៖ លោក យ៉ង់ សុផល ទីប្រឹក្សាស្រុកអង្គរជ័យ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់