វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅឃុំម្រោម ស្រុកអង្គរជ័យ

កំពត ០៥ កុម្ភៈ ២០១៥៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ស្រុកអង្គរជ័យ ខេត្តកំពត ធ្វើឡើងដើម្បីប្រមូលនូវបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានមកដោះស្រាយ…

 

អត្ថបទដោយ៖ យ៉ង់ សុផល ទីប្រឹក្សាស្រុកអង្គរជ័យ

កំពត ០៥ កុម្ភៈ ២០១៥៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ស្រុកអង្គរជ័យ ខេត្តកំពត ធ្វើឡើងដើម្បីប្រមូលនូវបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានមកដោះស្រាយ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នៅឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

 

លោក កឹម បូណា អភិបាលស្រុកអង្គរជ័យ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកានេះ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត មន្រ្តីរាជការនានា និងប្រជាពលរដ្ឋដែលសរុបប្រមាណជាង ២៥០រូប (ស្រី ១៩៩រូប)។

 

លោក កឹម បូណា អភិបាលស្រុក បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ធ្វើឡើងដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋអោយក្លាហាន ហ៊ានបញ្ចេញមតិលើកឡើងពីបញ្ហារបស់ខ្លួន ដោយគ្មានការបំភិតបំភ័យ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រជាពលរដ្ឋបានលើកជាសំណូមពរ និងស្នើសុំឱ្យអង្គវេទិកាជួយដោះស្រាយបញ្ហាប្រឈមជាច្រើនរួមមាន ជួយសាងសង់អណ្ដូងទឹកស្អាត ស្ដារប្រឡាយ ជួសជុលផ្លូវលំបន្ថែម បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំ បច្ចេកទេសចិញ្ចឹមសត្វ  ស្រ្តីចំណាស់គ្មានទីពឹងស្នើសុំផ្ទះ១ខ្នង បញ្ហាអគារសិក្សាសាលាបឋមសិក្សាចាស់ទ្រុឌទ្រោម បញ្ហាធ្វើអត្តសញ្ញាណប័ណ្ណត្រូវចំណាយប្រាក់ច្រើន និងគ្រូបង្រៀនមិនយកចិត្តទុកដាក់បង្រៀន និងលក់នំចំណីអាហារនៅក្នុងថ្នាក់រៀនជាដើម ។

សំណូមពរ និងបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋលើកឡើងត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បានសម្របសម្រួល និងដោះស្រាយជូនក្នុងវេទិកា និងសន្យាដោះស្រាយនៅពេលក្រោយ ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់