វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី២ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម

កំពង់ចាម ១៥ ធ្នូ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ចាម បានរៀបចំឡើងដើម្បីផ្ដល់ព័ត៌មាន ផ្ដល់ជំនួយស្មារតី ដល់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាព… 

កំពង់ចាម ១៥ ធ្នូ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ចាម បានរៀបចំឡើងដើម្បីផ្ដល់ព័ត៌មាន ផ្ដល់ជំនួយស្មារតី ដល់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាព និងតម្លាភាព នៅស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤។

 

អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដោយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម លន់ លឹមថៃ អភិបាល នៃគណអភិបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អង្គភាពចំណុះឲ្យសាលាខេត្ត និងបងប្អូនប្រជាពលរដ្ឋផងដែរ ។ 

 

ក្នុងសិក្ខាសាលានេះ ឯកឧត្ដម ហៃ ងួនលី សមាជិក្រុមប្រឹក្សាខេត្តកំពង់ចាម បានរៀបរាប់ពីគោលបំណងរបស់សិក្ខាសាលាដល់ប្រជាពលរដ្ឋថា គឺជាយន្តការតម្លាភាព គណនេយ្យភាព ជាមួយប្រជា ពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ អ្នកចូលរួម ហើយបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមសួរសំណួរផងដែរ។

 

ក្នុងនោះមានបញ្ហា សំណួរចំនួន១១ ចំណុចដែលប្រជាពលរដ្ឋបានលើកឡើងដូចជា ការមិនទាន់អគ្គីសនីប្រើប្រាស់ បញ្ហាតម្លៃធ្វើអត្តសញ្ញាណប័ណ្ណមានតម្លៃថ្លៃ ព្រមទាំងបញ្ហាធ្វើសំបុត្រកំណើត និងបញ្ហាផ្សេងៗទៀតផងដែរ ។

 

ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ ក៏បានធ្វើរបាយការណ៍រីកចម្រើនរបស់រដ្ឋបាលខេត្ត រយៈពេល ៩ខែ ឆ្នាំ២០១៤ រួចមក មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ ក៏បានឡើងធ្វើការបកស្រាយបំភ្លឺ អំពីបញ្ហាដែលជាក្ដីកង្វល់ទាំងអស់នោះយ៉ាងក្បោះក្បាយផងដែរ ។

 

ដោយឡែក រាល់សំណួរ និងបញ្ហានានា របស់ប្រជាពលរដ្ឋនាពេលនេះគឺជាកញ្ចក់មួយដែល ឆ្លុះបញ្ចាំងពីចំណុចខ្វះខាតរបស់អាជ្ញាធរក្នុងគោលដៅផ្ទាល់ ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍របស់ខេត្តឲ្យកាន់តែប្រសើរឡើង ។ ដោយ៖ សារ៉ាត

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាម

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់