វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះយោបល់​របស់​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមានជ័យ ១១ កញ្ញា ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត ដែលជាវេទិកា ចុងក្រោយ លើកទី២៨ របស់ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំ ឡើងកាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៤ នៅសាលាសង្កាត់និមិត្ត

បន្ទាយមានជ័យ ១១ កញ្ញា ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដែលជាវេទិកា ចុងក្រោយលើកទី២៨ របស់ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៤ នៅសាលាសង្កាត់និមិត្ត។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ ខឿន ប្រធានក្រុមប្រឹក្សាក្រុង និង លោក នង ធឿន អភិបាលរងនៃគណៈអភិបាលក្រុង និងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង គណៈអភិបាលក្រុង នាយក នាយករងរដ្ឋបាល ការិយាល័យចំណុះរដ្ឋបាលក្រុង ការិយាល័យជុំវិញរដ្ឋបាលក្រុង មន្រ្តីសម្របសម្រួលខេត្ត ស្រុក ក្រុមប្រឹក្សាសង្កាត់ តំណាងសាសនានានា មេភូមិ តំណាងសហគមន៍មូលដ្ឋាន តំណាងមណ្ឌលសុខភាព នាយកអង្គការជាតិ និងអន្តរជាតិសរុប ១៤៣រូប និងស្រ្តី ១២រូប ។

លោក សុខ ខឿន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានថ្លែងសុន្ទរកថាបើកពីសារៈសំខាន់នៃវេទិកា គឺជាឧបករណ៍ដ៏មានសារៈសំខាន់ មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ទាំងបុរស ស្រ្តីក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា ។ វេទិកាសាធារណៈនេះអាចផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាសង្កាត់ សហគមន៍ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធនានា អំពីសកម្មភាពនានារបស់ក្រុមប្រឹក្សាក្រុង ដើម្បីប្រមូលព័ត៌មានមកធ្វើការពិភាក្សា និងផ្តល់មតិយោបល់នានាសម្រាប់សកម្មភាពឆ្នាំខាងមុខ។


លោក នង ធឿន អភិបាលរងនៃគណៈអភិបាលស្រុកភ្នំស្រុក ក៏បានធ្វើបទបង្ហាញអំពីរបាយការណ៍ស្តីពីសមិទ្ធផល និងបញ្ហាប្រឈមនៅក្នុង វិស័យសំខាន់ៗនាឆ្នាំកន្លងមក និងផែនការសកម្មភាពការងារអាទិភាពរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ រដ្ឋបាលសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសម្មភាពអភិវឌ្ឍសម្រាប់ឆ្នាំបន្ទាប់។
 
វេទិកាបានដំណើរការទៅតាមកម្មវិធីដែលបានគ្រោងទុក ដោយបានបង្ហាញ និងផ្លាស់ប្តូរយោបល់ សំណួរ សំណូមពរ និងចម្លើយរវាងសមាជិក សមាជិកាក្រុមប្រឹក្សា និងរដ្ឋបាលក្រុងយ៉ាងផុលផុសក្នុងន័យស្ថាបនា ព្រមទាំងបានផ្តល់ឱកាសដល់អ្នកចូលរួម ដែលជាតំណាងប្រជាពលរដ្ឋ លើកឡើងអំពីក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីរដ្ឋបាលក្រុងធ្វើការឆ្លើយតប និងដោះស្រាយ។
មានបញ្ហាប្រឈមចំនួន២២ និងសំណូមពចំនួន១៨ ដែលក្រុមប្រឹក្សាក្រុងព្យាយាមឆ្លើយតប ដោះស្រាយ និងមានសំណូមពរមួយចំនួនមិនអាច ទាន់បានដោះស្រាយ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាក្រុងពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងកៀរគរថវិកាពីអង្គការ និងសប្បុរសជននានាដើម្បីគាំទ្របន្ថែម ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់