វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីសមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្តឆ្នាំ២០១៤ និងតួនាទីរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត

កំពង់ស្ពឺ ២៥ ធ្នូ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី សមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺឆ្នាំ២០១៤ និងតួនាទីរបស់ក្រុមប្រឹក្សា និងគណៈអភិបាល ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤។


កំពង់ស្ពឺ ២៥ ធ្នូ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី សមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺឆ្នាំ២០១៤ និងតួនាទីរបស់ក្រុមប្រឹក្សា និងគណៈអភិបាល ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤។

វេទិកានេះ មានការអញ្ជើញជាអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន សំបូរ អភិបាល រងខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា និងអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី មន្ត្រីរាជការ មេឃុំចៅសង្កាត់ តំណាងអង្គការសង្គមស៊ីវិល និងតំណាងវិស័យឯកជន។

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺមានគោលបំណងផ្សព្វផ្សាយពីសមិទ្ធផលនានាដែលសម្រេចបានរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងការពិគ្រោះយោបល់អំពីបញ្ហាផ្សេងៗ ក្តីកង្វល់ និងតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងនោះរួមមាន៖ សណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាព និងអនាម័យ បរិស្ថាននៅក្នុងទីក្រុង ទីប្រជុំជន និងផ្តល់សេវាសាធារណៈ។

 

ក្នុងនោះដែរ លោកស្រីប្រធានក្រុមប្រឹក្សាឃុំត្រែងត្រឹង ស្រុកភ្នំស្រួចបានលើកពីបញ្ហាអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងបញ្ហាល្បែងស៊ីសង(កន្ទុយលេខ) គឺកើតមានច្រើននៅផ្សារត្រែងត្រយឹង។ ពេលអាជ្ញាធរមូលដ្ឋានធ្វើការចាប់ និងបញ្ជួនជនសង្ស័ទាំងនោះ មកនគរបាលស្រុក ខេត្ត គឺជាប់ឃុំបានតែ២ ឬ៣ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចដោះលែងទៅវិញ។ លោកស្រីបានបន្តថា នេះជាចំណុចធ្វើឲ្យអ្នកអនុវត្ត នៅតាមមូលដ្ឋានមានការបារម្មណ៍ ពីសង្គមជាតិ ក៏ដូចជាសុវត្ថិភាពរបស់ពួកគាត់ផ្ទាល់។ ជាមួយគ្នានោះផងដែរ លោកស្រី ប៉ោក សេដ្ឋា អភិបាលក្រុងច្បារមន មានប្រសាសន៍ថា លោកស្រី និងខិតខំបន្ត ដោះស្រាយ បញ្ហាសេសសល់ ដែលអង្គវេទិកាបានលើកឡើង ដូចជា៖ បញ្ហាសំរាមនៅផ្សារកំពង់ស្ពឺ សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងច្បារមន។

 

ឯកឧត្តម យឹម សុខុម មានប្រសាសន៍ថា៖ អាជ្ញាធរឃុំ ស្រុក ខេត្ត ពិសេស កំលាំងកងរាជអាវុធហត្ថ និងកងកំលាំងនគរបាល មិនត្រូវឃុបឃិតជាមួយអ្នកប្រើប្រាស និងចែកចាយគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ បញ្ហាចរាចរណ៍ បញ្ហាចោរឆក ចោរលួច បញ្ហាអ្នកលក់ដូរលើផ្លូវសាធារណៈជាហេតុធ្វើឲ្យកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ហើយមន្ទីរ អង្គភាព ពាក់ព័ន្ធ ត្រូវអនុវត្តឲ្យបានទៅតាមស្មារតីអង្គវេទិកាដែលបានលើកឡើងនាថ្ងៃនេះ៕

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកំពង់ស្ពឺ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់