វេទិកា​សាធារណៈ​ឆ្លើយតប​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ច្បារមន

កំពង់ស្ពឺ ០៥ ឧសភា ២០១៤៖ ដើម្បីពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ បានរៀបចំវេទិកាសាធារណៈនៅភូមិបុរីកម្មករ និងភូមិតាមុល សង្កាត់ច្បារមន ក្រុងច្បារមន…

កំពង់ស្ពឺ ០៥ ឧសភា ២០១៤៖ ដើម្បីពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ បានរៀបចំវេទិកាសាធារណៈនៅភូមិបុរីកម្មករ និងភូមិតាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ក្រោមអធិបតីភាព លោកជំទាវ អ៊ូ វីឌី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះគាំទ្រក្រុងច្បារមន

និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

 

មានប្រសាសន៍បើកវេទិកា លោកជំទាវ អ៊ូ វីឌី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ បានមាន

ប្រសាសន៍លើកឡើងពីគោលបំណងនៃវេទិកានេះ ដោយរាជរដ្ឋាភិបាលចង់ដឹងពីការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបញ្ហាប្រឈម

នានាដែលកើតឡើងនៅមូលដ្ឋានដើម្បីស្វែងរកដំណោះស្រាយ។  

 

លោកជំទាវ អ៊ូ វីឌី បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់ត្រូវលើកឡើងនូវអ្វីដែលជាបញ្ហាប្រឈមដែលកំពុងកើតមានឡើងក្នុងភូមិ ឃុំ ស្រុក

ដើម្បីឲ្យមន្ត្រីជំនាញតាមបណ្ដាមន្ទីរ អង្គភាព ជំនាញធ្វើការបកស្រាយ និងនាំយកទៅពិភាក្សាដោះស្រាយបន្តនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ។

 

នៅក្នុងវេទិកាសាធារណៈក្នុងប្រជាពលរដ្ឋបានលើកឡើងសំនួរ និងសំណូមពររួមមាន៖

១.បញ្ហាដីហុយ និងឈូសឆាយផ្នែកសង្ខាងផ្លូវលេខ៤៤ មានកន្លែងខ្លះប៉ះពាល់ដីធ្លីច្រើន និងខ្លះតិច

២. បញ្ហាយឺតយ៉ាវលើការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ព្រោះមន្ត្រីជំនាញបានចុះវាស់វែងជាយូរហើយ

៣. បញ្ហាអនាម័យ និងសំណល់ពីកសិដ្ឋានចិញ្ចឹមមាន់ ជ្រូក

៤. ក្រុមហ៊ុនដឹកសំរាមខ្វះការទទួលខុសត្រូវដោយយកសំរាមទៅចាក់ចោលពាសវាលពាសកាល

៥. ផ្លូវក្នុងភូមិមានរថយន្តបើកលឿនៗ ខ្លាចមានការប៉ះពារទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកគាត់។

 

បន្ទាប់មកមន្ត្រីបច្ចេកទេសមកពីស្ថាប័នពាក់ព័ន្ធនានាបានធ្វើការពន្យល់ បកស្រាយពីលក្ខណៈបច្ចេកទេស ហើយមន្ត្រីមន្ទីរសុរិយោដីបានជម្រាបជូន

ប្រជាពលរដ្ឋថា ប័ណ្ណកម្មសិទ្ធិដីធ្លីទាំងអស់នឹងប្រគល់ជូននៅពេលឆាប់ៗនេះ។ ដោយឡែកអាជ្ញាធរដែនដី និងមន្ទីរបរិស្ថាន កន្លងមកបានចុះ

ណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ជ្រូកជាប្រចាំ ហើយនឹងបន្តចុះណែនាំបន្តទៀតដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលកើតមានកន្លងមក។

ចំពោះបញ្ហាប្រឈមនានាដែលនៅសេសសល់នឹងបន្តរួមគ្នាដោះស្រាយបន្តទៀត និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកំពង់ស្ពឺ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់