វេទិកា​សាធារណៈ​នៅ​ក្រុង​កំពង់ចាម

កំពង់ចាម ២២ ឧសភា ២០១៤៖ វេទិកាសាធារណៈមួយត្រូវបានរៀបចំឡើងនៅឯក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ក្នុងបរិវេណវត្តជ្រោយថ្ម ក្រោមអធិបតីភាព របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ដែលបានជំរុញឲ្យប្រជាពលរដ្ឋលើកឡើងពីតម្រូវការជាក់ស្ដែងដើម្បី ធ្វើការដោះស្រាយ។

កំពង់ចាម ២២ ឧសភា ២០១៤៖ វេទិកាសាធារណៈមួយត្រូវបានរៀបចំឡើងនៅឯក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២១ ខែឧសភា

ឆ្នាំ២០១៤ ក្នុងបរិវេណវត្តជ្រោយថ្ម ក្រោមអធិបតីភាពរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម

និងជនបទ ដែលបានជំរុញឲ្យប្រជាពលរដ្ឋលើកឡើងពីតម្រូវការជាក់ស្ដែងដើម្បីធ្វើការដោះស្រាយ។

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានប្រាប់ប្រជាពលរដ្ឋថា ការរៀបចំវេទិកាសាធារណៈនេះធ្វើឡើងគឺក្នុងគោលបំណងត្រួតពិនិត្យនូវរាល់កិច្ច

ការងារដែលនៅសេសសល់មិនទាន់បានសម្រេច ដើម្បីបន្តធ្វើការដោះស្រាយឲ្យទទួលបានលទ្ធផលល្អជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ

ទាំងអស់គ្នា។ 

 

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ បានសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន តាមរយៈការធ្វើវេទិកាសាធារណៈដើម្បីចង់ដឹងពីសុខទុក្ខ

កង្វះខាត និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយប្រជាពលរដ្ឋទាំងអស់ត្រូវហ៊ានបញ្ចេញមតិយោបល់ពាក់ព័ន្ធទៅនឹងការបម្រើ

សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋានត្រូវលើកឡើងពីចំណុចខ្វះខាត ឬចំណុចខុសឆ្គងផ្សេងៗ ដើម្បីឲ្យក្រុមការងារបានដឹង និងធ្វើការដោះស្រាយ

ទៅតាមនីតិវិធីផ្សេងដែលអាចធ្វើទៅបាន។

 

តាមរយៈវេទិកាសាធារណៈនេះ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរបានចោទសួរជាសំណួរជាច្រើននូវរាល់បញ្ហាប្រឈមនានា

ដែលកើតឡើងក្នុងមូលដ្ឋាន និងនៅទីកន្លែងផ្សេងៗ ហើយរាល់សំណួរដែលបានលើកឡើងនឹងត្រូវបានធ្វើការឆ្លើយបំភ្លឺវិញភ្លាមពីក្រុមការងារថ្នាក់ជាតិ

គ្រប់ផ្នែកទាំងអស់ក៏ដូចជាអាជ្ញាធរដែនដីពាក់ព័ន្ធផងដែរ។

 

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា រាល់បញ្ហាដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងនោះ បើសិនជាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានអាចស្រាយបំភ្លឺ

និងដោះស្រាយបានគឺស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ ប៉ុន្តែបើបញ្ហាណាដែលពាក់ព័ន្ធច្រើនក្រុមការងារថ្នាក់ជាតិ និងពាំនាំយកបញ្ហា

ទាំងនោះជម្រាបជូនដល់ប្រមុខរដ្ឋាភិបាលដោះស្រាយបន្ត។ នៅក្នុងអាណត្តិទី៥ នេះគឺធ្វើយ៉ាងណាជំរុញឲ្យមន្ត្រីទាំងអស់ធ្វើកិច្ចការងារឲ្យកាន់តែ

ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីចៀសវាងការប្រគល់ភារកិច្ចពីថ្នាក់លើមកតែថ្នាក់ក្រោមមិនអនុវត្តន៍ ឬអនុវត្តន៍ខុសមិនត្រឹមត្រូវ ដែលធ្វើឲ្យ

ប្រជាពលរដ្ឋមានការលំបាក និងថ្នាំងថ្នាក់ចិត្ត ហើយវាយតម្លៃខុសពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ 

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា ការបញ្ចេញមតិរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវបានធានាបើមានបងប្អូនប្រជាពលរដ្ឋណា

រាយការណ៍ហើយ មានអាជ្ញាធរដែនដីមិនចុះមកដោះស្រាយជូនម្ដងជាពីរដង បងប្អូនប្រជាពលរដ្ឋត្រូវរាយការណ៍មកក្រុមការងារថ្នាក់ជាតិ ដើម្បីក្រុម

ការងារមានវិធានការចំពោះមន្ត្រីទាំងនោះ។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជម្រាបផងដែរថា ការធ្វើវេទិកា សាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋនេះមិនធ្វើ

តែម្ដងហើយឈប់នោះទេ គឺធ្វើឡើងជា ប្រចាំដើម្បីស្វែងយល់ពីការលំបាក កង្វះខាត និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅតាម មូលដ្ឋាននោះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

http://www.akp.gov.kh/kh/?p=83819

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់