វេទិកា​សាធារណៈ ​ថ្នាក់​ជាតិ ​នៅ​សង្កាត់​បាក់​ខែង​ ប្រជាពលរដ្ឋ ​លើក​ឡើង​អំពី ​គ្រឿងញៀន ​និង​ក្មេង​ទំនើង

ភ្នំពេញ ៣ តុលា ២០១៤៖ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ បានបើកវេទិកា សាធារណៈ ថ្នាក់ជាតិ ស្ដីពី ភូមិ សង្កាត់ មានសុវត្ថិភាព ទាំង៩ចំណុច និងទុក្ខកង្វល់ ផ្សេងៗ របស់ ប្រជាពលរដ្ឋ…

ភ្នំពេញ ៣ តុលា ២០១៤៖ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ បានបើកវេទិកា សាធារណៈ ថ្នាក់ជាតិ ស្ដីពី ភូមិ សង្កាត់ មានសុវត្ថិភាព ទាំង៩ចំណុច និងទុក្ខកង្វល់ ផ្សេងៗ របស់ ប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក សួន ឈាងលី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាសមាជិក ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌជ្រោយចង្វា លោក ឯក សុនចាន់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌជ្រោយចង្វា និងលោក លោកស្រី ជាអភិបាលរងខណ្ឌជ្រោយចង្វា និងមន្ត្រីរាជការ ក្រុមប្រឹក្សាខណ្ឌ សង្កាត់ រួមនឹងប្រជាពលរដ្ឋ ចូលរួម មកពីសង្កាត់ ជ្រោយចង្វា ជាច្រើនរូប។

 

ជាកិច្ចចាប់ផ្ដើមលោក មុនី ចៅសង្កាត់ បាក់ខែង បានរៀបរាប់ពី របាយការណ៍ ពាក់ព័ន្ធនឹង ការអភិវឌ្ឍន៍ ភូមិ សង្កាត់ និងពង្រឹង សន្តិសុខសុវត្ថិភាព រួមនឹង ការរីកចម្រើន នៅក្នុងមូលដ្ឋាន ក្រោមការដឹកនាំ របស់សម្តេចតេជោ ជាប្រមុខ។

 

ថ្លែងទៅកាន់ប្រជាពលរដ្ឋ នាឱកាសនោះ លោក សួន ឈានលី បានផ្តោតសំខាន់ ទៅលើការពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់សង្គម បញ្ហាសេវាសាធារណៈ។ នៅក្នុងឱកាសនោះ លោក បានអនុញ្ញាតឲ្យ បងប្អូនប្រជាពលរដ្ឋ ឡើងសួរ និងធ្វើ ការសំណូមពរ ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ក្នុងការរស់នៅ សព្វថ្ងៃ។

ការសំណូមពរ របស់ប្រជាជន មានដូចជា ឲ្យអាជ្ញាធរ ជួយដោះបញ្ហា ជំនន់ទឹកភ្លៀង លិចធ្វើស្រែ មិនកើត ផ្លូវ បញ្ហាលូ បញ្ហាក្មេងទំនើងហើយ ជាពិសេស ប្រជាពលរដ្ឋ ផ្តោតសំខាន់ រឿង ផ្ទះរបស់ពួកគាត់ ដែលមានអារម្មណ៍ មិនស្ងប់ អំពីគ្រឿងញៀន។ លោក បានថ្លែងទៀតថា ចាប់ពីថ្ងៃនេះតទៅ លោកក៏បានសន្យាថានឹង ដោះស្រាយនូវបញ្ហា កង្វល់ទាំងឡាយ នៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ហើយកន្លែងណា ដែលលោក មិនមានលទ្ធភាព ដោះស្រាយលោក នឹងរាយការណ៍ ទៅថ្នាក់លើបន្តទៀត ហើយរាល់បញ្ហាកង្វល់ ទាំងអស់ លោកនឹងរាយការណ៍ ទៅថ្នាក់ជាន់ខ្ពស់ ដើម្បីឲ្យលោកបានជ្រាប៕

 

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី ថ្ងៃទី៣ តុលា ២០១៤

http://kampucheathmey.com/local-news/general-news/16498-2014-10-03-04-01-06.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់