ប្រធានបទ ចំនួនពីរ ត្រូវបានលើក យកមកពិភាក្សា នៅក្នុងកិច្ចប្រជុំ កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ

ភ្នំពេញ ១៨ ធ្នូ ២០១៤៖ ប្រធានបទ សំខាន់ ចំនួនពីរ ត្រូវបាន លើកយក មកពិភាក្សា យ៉ាងល្អិតល្អន់ នៅក្នុង កិច្ចប្រជុំ គណៈកម្មការ ដឹកនាំការងារ កម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ កាលពីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៤ នៅទីស្តីការ ក្រសួង សេដ្ឋកិច្ច ក្រោមអធិបតី ឯកឧត្តម អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ភ្នំពេញ ១៨ ធ្នូ ២០១៤៖ ប្រធានបទ សំខាន់ ចំនួនពីរ ត្រូវបាន លើកយក មកពិភាក្សា យ៉ាងល្អិតល្អន់ នៅក្នុង កិច្ចប្រជុំ គណៈកម្មការ ដឹកនាំការងារ កម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ កាលពីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៤ នៅទីស្តីការ ក្រសួង សេដ្ឋកិច្ច ក្រោមអធិបតី ឯកឧត្តម អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាលព័ត៌មាន នៃកិច្ចប្រជុំបានឱ្យបានដឹងថា ប្រធានបទចំនួនពីរនោះរួមមានៈ

  1. ការពិនិត្យស្ថានភាពបច្ចុប្បន្ននៃ ផែនការសកម្មភាពរួមដំណាក់កាលទី២ (Consolidated Action Plan-CAP2 New) ថ្មីនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ឆ្នាំ២០១៤-២០១៥ និងការពិនិត្យដែលជាផែនការសកម្មភាពដ៏ មានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់គ្រប់ក្រសួងស្ថាប័នទំាង អស់ ដើម្បីត្រៀមលក្ខណៈទៅជំហានបន្ទាប់ ជាពិសេសការដាក់ឱ្យអនុ វត្តន៍ពេញលេញនូវថវិកាកម្មវិធី និងការដាក់ឱ្យអនុវត្តន៍នូវអង្គភាពថវិកា ។ CAP2 – New ត្រូវបានរៀបចំរួចរាល់ និងដាក់ឱ្យអនុវត្តន៍តាំងពីខែ កក្កដា ឆ្នាំ២០១៤មក ដោយបានសម្រិតសម្រាំង និងកែលម្អសកម្មភាពចំាបាច់ជាច្រើនដោយបានកំណត់ជាសូចនាករត្រឹមត្រូវ និងច្បាស់ លាស់តាមសកម្មភាពនីមួយៗ ដើម្បីអនុវត្តន៍រហូតដល់ឆ្នាំ២០១៥ ដែលក៏ជាឆ្នាំអន្តរកាល នៃការផ្លាស់ប្តូរពីការបញ្ចប់ដំណាក់កាលទី២ទៅការរៀបចំផែនការសកម្មភាពដំណាក់កាលទី៣ (ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ) ដែលនឹងត្រូវចាប់ផ្តើមពេញលេញនៅឆ្នាំ២០១៦ ។
  2. ពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រី មាសទី២ និងទី៣ឆ្នាំ២០១៤របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានបង្ហាញនូវលទ្ធផលជាច្រើន ដើម្បីធានាបានថា គោលបំណងទាំង៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារ ណៈត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដែល ក្នុងនោះរបាយការណ៍បានបង្ហាញថា ៖ ភាពជឿទុកចិត្តបាន នៃថវិកា ផ្អែកលើសូចនាករបរិមាណ ភាពជឿទុកចិត្តបាននៃថវិកានៅតែរក្សា បានមកដល់ត្រីមាសទី៣នេះ ថ្វីត្បិតតែសកម្មភាពមួយចំនួនទៀតទាម ទារឱ្យមានការពង្រឹងបន្ថែម ។ គណនេយ្យភាពហិរញ្ញវត្ថុថ្វីត្បិតតែនៅមានបញ្ហាប្រឈមមួយចំនួន ប៉ុន្តែគណនេយ្យភាពហិរញ្ញវត្ថុនៅតែសម្រេចតាមគោលដៅ ដែលក្នុងនោះអង្គប្រជុំពិនិត្យឃើញថា ប្រព័ន្ធ ព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ (FMIS) មួយនឹងត្រូវដាក់ឱ្យអនុវត្តន៍នៅខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះបានតាមការគ្រោងទុក ។ សកម្ម ភាពទំាងឡាយ សម្រាប់ត្រៀមលក្ខណៈនៅជំហានបន្ទាប់ មានដូចជាសកម្មភាពពង្រឹង និងពង្រីកថវិកាតាមកម្មវិធី និងសកម្មភាពរៀបចំដាក់ឱ្យអនុវត្តន៍ប្រព័ន្ធគណនេយ្យភាព កំពុងត្រូវបានដាក់ឱ្យអនុវត្តន៍ ហើយសង្ឃឹមថា ការត្រៀមលក្ខណៈនេះគ្រប់គ្រាន់សម្រាប់ឈានទៅ ដំណាក់កាលទី៣ ។ ការគំាទ្រការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យ និងចីរភាពជាសកម្មភាពទ្រទ្រង់ ឬអាចហៅម្យ៉ាងទៀតថា “ផ្នែកទន់” ដែលសកម្មភាពទំាងឡាយផ្តោតទៅលើការគ្រប់គ្រងការ ផ្លាស់ប្តូរ ការបង្កើនភាពជាអ្នកដឹកនាំ សមត្ថភាពគ្រប់គ្រង និងការបណ្តុះឆន្ទៈកំណែទម្រង់ ព្រមទាំងបង្កើនភាពជាម្ចាស់និងការទទួល ខុសត្រូវ និងការពិនិត្យមើលឡើងវិញនូវប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធនៃការបណ្តុះបណ្តាលត្រូវបានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹក នាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មើលឃើញថា មានភាពចំាបាច់បំផុត ហើយ និងទាមទារឱ្យមានការប្តេជ្ញាចិត្ត និងការរួមចំណែកខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន ។

សេចក្តីប្រកាសព័ត៌មានក៏បានឱ្យដឹងផងដែរ អង្គប្រជុំបានពិភាក្សា លើបញ្ហាប្រឈមសំខាន់ៗចំនួន៣ គឺយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងការផ្លាស់ប្តូរ និងការត្រៀមលក្ខណៈផ្សេងៗ សម្រាប់ការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធ FMIS, ប្រសិទ្ធភាព និងស័ក្កិសិទ្ធភាព នៃការបណ្តុះបណ្តាល ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់ជាអនុសាសន៍គន្លឹះ និងកំណត់ចេញជាយន្តការជាក់លាក់បន្ថែមទៀត ដើម្បីបន្តកែលម្អសកម្មភាពដែលកំពុងអនុវត្តន៍ ជាពិសេសការដោះស្រាយបញ្ហាប្រ ឈម ដែលបានលើកនៅក្នុងអង្គប្រជុំដោយធ្វើយ៉ាងណាធានាបានថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រព្រឹត្តទៅដោយ ជោគជ័យតាមការគ្រោងទុក ៕

ដោយ ហ៊ុន យុទ្ធគុណ AKP (18-12-2014)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់