កិច្ចប្រជុំ​លើក​ទី​០២​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ការ​អនុវត្ត​ផែនការ​គណនេយ្យ​ភាព​សង្គម

ភ្នំពេញ ១៩ កុម្ភៈ ២០១៦៖ គណៈកម្មាធិការគ្រប់គ្រង ការអនុវត្តផែនការគណនេយ្យសង្គម បានបើកកិច្ច ប្រជុំលើកទី០២ នៅរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំអគារមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច ក្រសួងមហាផ្ទៃ។

ភ្នំពេញ ១៩ កុម្ភៈ ២០១៦៖ គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការគណនេយ្យសង្គមបានបើកកិច្ចប្រជុំលើកទី០២នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំអគារមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការគណនេយ្យភាពសង្គម។
កិច្ចប្រជុំបានសម្រេចលើ៖

១. ការកំណត់ស្រុកគោលដៅអនុវត្តគណនេយ្យភាពសង្គមសម្រាប់ឆ្នាំ២០១៦
២. អនុស្សារណៈនៃការយោគយល់គ្នារវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការសង្គមស៊ីវិល
៣. អនុម័តលើសេចក្តីព្រាងផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ឆ្នាំ២០១៦-២០១៨

ក្នុងឆ្នាំ២០១៦ ការងារគណនេយ្យភាពសង្គមត្រូវបានអនុវត្តក្នុងស្រុកគោលដៅចំនួន៥៤ ក្នុងខេត្ត១៤។ លេខាធិការដ្ឋាន គ.ជ.អ.ប នឹងគាំទ្រការអនុវត្តស្រុក៤០ លើ៥៤។

ចំណែក១៤ស្រុកទៀតនឹងគាំទ្រដោយដោយអង្គការ រ៉ាឆា ហើយលេខាធិការដ្ឋាន គ.ជ.អ.ប នឹងគាំទ្របច្ចេកទេស៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់