រដ្ឋបាល​ខេត្ត​ព្រះវិហារ​ ប្រគល​ម៉ូតូ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​ដំណើរការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​

ព្រះវិហារ ១០ កញ្ញា ២០១៤៖ ដើម្បីជួយការគាំទ្រដល់ការអនុវត្តកិច្ចដំណើរការកំណែ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តព្រះវិហារ បានប្រគលមូតូចំនួន ០១ គ្រឿងដល់ទីប្រឹក្សាហេដ្ឋានរចនាសម្ព័ន្ធ និងចំនួន០៨ គ្រឿង ផ្សេងទៀតដល់បុគ្គលិកបច្ចេកទេសគាំទ្រក្រុង ស្រុក…

ព្រះវិហារ ១០ កញ្ញា ២០១៤៖ ដើម្បីជួយការគាំទ្រដល់ការអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តព្រះវិហារ បានប្រគលមូតូចំនួន ០១ គ្រឿងដល់ទីប្រឹក្សាហេដ្ឋានរចនាសម្ព័ន្ធ និងចំនួន០៨ គ្រឿង ផ្សេងទៀតដល់បុគ្គលិកបច្ចេកទេសគាំទ្រក្រុង ស្រុក កាលពីថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០១៤ ដែលម៉ូតូទាំងនោះរដ្ឋបាលខេត្ត ទទួលបាន ពីលេខាធិការដ្ឋាន គ.ជ.អ.ប។

ពិធីប្រគលម៉ូតូនេះប្រព្រឹត្តឡើងក្រោមអធិបតេយ្យភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត។

 

លោកអភិបាលរងខេត្តក៏បានសំណេះសំណាលផ្តាំផ្ញើ ដល់ទីប្រឹក្សា និងបុគ្គលិកបច្ចេកទេសដែលទទួលបានម៉ូតូ ដោយប្រើប្រាស់ អោយចេះថែរក្សា ព្រមទាំងប្រើប្រាស់ឲ្យមានប្រសិទ្ធភាពបំផុត គឺដើម្បីគាំទ្រទៅដល់កិច្ចការងារនៅមូលដ្ឋាន រួមចំណែកសម្រេច ឲ្យបាននូវចក្ខុវិស័យនៃកម្មវិធីជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

 

ក្នុងនោះដែរ លោកស្រីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្តក៏បានចូលរួមមតិមួយចំនួន ដោយសំណូមពរដល់ទីប្រឹក្សា និងបុគ្គលិក កិច្ចសន្យាដែលទទួលបានម៉ូតូថ្មីនេះ មិនត្រូវយកម៉ូតូរបស់កម្មវិធី ទៅបម្រើការងារគណៈបក្សនយោបាយ ប្ញប្រើប្រាស់ជាមធ្យោបាយ គាំទ្រអំពើណាមួយដែលខុសនឹងច្បាប់រដ្ឋ និងផ្ទុយពីគោលដៅរបស់កម្មវិធី គ.ជ.អ.ប/ផអ៣ នោះឡើយ។

រៀបរៀងដោយ៖ ម៉ុន ច័ន្ទម៉ូលី មន្រ្តីព័ត៌មានវិទ្យាខេត្ត

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់