លោក ខៀវ កាញារីទ្ធ ជំរុញ​ឲ្យ​អ្នក​នាំ​ពាក្យ​ពង្រឹង​តួនាទី​របស់​ខ្លួន (RFI)

ភ្នំពេញ ២០ សីហា ២០១៤៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជា អ្នកនាំពាក្យរដ្ឋាភិបាលបានជំរុញឲ្យអ្នកនាំពាក្យគ្រប់ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិពង្រឹង តួនាទីរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។ 

ភ្នំពេញ ២០ សីហា ២០១៤៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានជំរុញឲ្យអ្នកនាំពាក្យគ្រប់ស្ថាប័ន

ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិពង្រឹងតួនាទីរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។ ការជំរុញបែបនេះបានធ្វើឡើង

ក្នុងឱកាសបិទសិក្ខាសាលារយៈពេលពីរថ្ងៃស្តីពីតួនាទីរបស់អ្នកនាំពាក្យនៅឯសណ្ឋាគារសាន់វ៉េនៅល្ងាចថ្ងៃអង្គារនេះ។

 

ថ្លែងទៅកាន់អ្នកនាំពាក្យមកពីក្រសួងនានា និងមកពីបណ្តាខេត្ត រាជធានី ខណ្ឌ  លោក ខៀវ កាញារីទ្ធ បានជំរុញឲ្យអ្នកនាំពាក្យទាំងអស់

ពង្រឹងតួនាទីរបស់ខ្លួន និងត្រូវផ្តល់ព័ត៌មានដល់សាធារណជនឲ្យបានឆាប់រហ័ស និងជាព័ត៌មានពិត។

 

សេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីបានធ្វើឡើងក្នុងឱកាសបិទសិក្ខាសាលាស្តីពីតួនាទីរបស់អ្នកនាំពាក្យនៅឯសណ្ឋាគារសាន់វ៉េ

នៅរសៀលថ្ងៃអង្គារទី១៩សីហានេះ។ សិក្ខាសាលារយៈពេលពីរថ្ងៃដែលគាំទ្រដោយមូលនិធិ Konrad Adenauer  របស់អាល្លឺម៉ង់ បានប្រារព្ធ

ធ្វើឡើងក្រោមប្រធានបទ«តើធ្វើដូចម្តេចដើម្បីឲ្យការងាររបស់អ្នកនាំពាក្យមានប្រសិទ្ធភាព?»។ មានអ្នកនាំពាក្យមកពីក្រសួង ខេត្ត រាជធានី

និងខណ្ឌ សរុបជាង ៥០ នាក់បានចូលរួមក្រោមការជួយបង្ហាត់បង្ហាញពីអ្នកជំនាញរបស់មូលនិធិ Konrad Adenauer  ។

 

លោក ខៀវ កាញារីទ្ធ បានជំរុញឲ្យអ្នកនាំពាក្យបង្កើនសមត្ថភាពរបស់តាមរយៈការតាមដានព័ត៌មាន និងក្តាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ

ព្រមទាំងត្រូវមានទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មានដោយមិនប្រកាន់និន្នាការនយោបាយ។ លោករដ្ឋមន្ត្រីក៏ដូចជាអ្នកជំនាញរបស់

មូលនិធិខុនរ៉ាដដែរបានសម្គាល់ឃើញថា អ្នកនាំពាក្យទាំងអស់ដែលជាសិក្ខាកាមសុទ្ធតែមានសមត្ថភាពអាចបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ។

 

ប៉ុន្តែ អ្វីដែលលោករដ្ឋមន្ត្រីក្រសួងព័ត៌មានព្រួយបារម្ភនោះគឺ ប្រធានស្ថាប័នមួយចំនួនមិនបានផ្តល់តួនាទីពិតប្រាកដដល់អ្នកនាំពាក្យ

របស់ខ្លួនទេ។ យ៉ាងណាក៏ដោយ លោកខៀវ កាញារីទ្ធ ជំរុញឲ្យអ្នកនាំពាក្យបញ្ចុះបញ្ចូលប្រធានស្ថាប័នរបស់ខ្លួនឲ្យយល់ពីសារសំខាន់ក្នុងការ

ផ្តល់ព័ត៌មានដើម្បីឲ្យពួកគេប្រគល់តួនាទីពិតប្រាកដដល់អ្នកនាំពាក្យ។ លោករដ្ឋមន្ត្រីក៏បានគាំទ្រសំណើរបស់តំណាងមូលនិធិ Konrad Adenauer  លោក Demis Schrey ដើម្បីរៀបចំឲ្យមានសន្និសីទកាសែតជាទៀងទាត់របស់អ្នកនាំពាក្យជាមួយអ្នកកាសែតផងដែរ។

 

សូមបញ្ជាក់ថា មូលនិធិរបស់អាល្លឺម៉ង់ខាងលើនេះបានជួយដល់កម្ពុជាដើម្បីពង្រឹងតួនាទីរបស់អ្នកនាំពាក្យចាប់តាំងពីឆ្នាំ ២០១១ មក។

សិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលអ្នកនាំពាក្យទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានត្រូវបានបើកធ្វើជាបន្តបន្ទាប់៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ វិទ្យុបារាំងអន្តរជាតិ (RFI) ៖ http://www.khmer.rfi.fr/keiv-kanharith-urge-to-have-more-skokmen-19-08-14

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់