អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​ខេត្ត

បន្ទាយមានជ័យ ២ កញ្ញា ២០១៥៖ មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានជួសជុលកំណាត់ផ្លូវ២ខ្សែក្នុងសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ នេះឯកឧត្ដម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការអំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាជាមួយ និងអាជ្ញាធរដែនដីអង្គភាពពាក់ព័ន្ធដើម្បីបន្តអភិវឌ្ឍន៍ស្រុក ក្រុង ខេត្តឱ្យកាន់តែមាន សោភ័ណភាពល្អស្អាតថែមទៀត។

ឯកឧត្ដមបានធ្វើការអំពាវនាវដោយជំរុញដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយនៃដងផ្លូវដែលធ្វើការជួសជុលនេះត្រូវតែចូលរួមទាំងអស់គ្នា ដោយមានការអធ្យាស្រ័យទៅលើផលប៉ះពាល់ នានាដែលបានកើតឡើងពីការស្ថាបនាផ្លូវនិងការជីកប្រឡាយដាក់លូសងខាងផ្លូវព្រោះនេះធ្វើឡើង ដើម្បីបម្រើប្រយោជន៍ជូនដល់បងប្អូនក្នុងការធ្វើចរាចរទៅមកបានស្រួលនិងជួយរំដោះ ទឹកភ្លៀងកុំឱ្យលិចលង់ភូមិឋានទៀតផង។

ឯកឧត្តមបន្តទៀតថា ផ្លូវពិតជាមានសារៈសំខាន់សម្រាប់បម្រើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋយើង និងដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានជំរុញឱ្យមន្ទីរសាធារណការ ខេត្តនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាមួយនិង ដៃគូរអភិវឌ្ឍន៍បន្តស្វះស្វែងរកថវិកាធ្វើការ ជួសជុលផ្លូវដែលរងការខូចខាតនៅតាមបណ្តាមូលដ្ឋានក្នុងខេត្តបានជាបន្តបន្ទាប់។

ឯកឧត្តមឱ្យដឹងទៀតថា នៅក្នុងក្រុងសិរីសោភ័ណនិងប៉ោយប៉ែតបានប្រែក្លាយផ្លូវពីដីទៅជាផ្លូវបេតុងបានជា ច្រើនខែ្សនិងផ្លូវនៅតាមទីប្រជុំជនស្រុកក៏កំពុងធ្វើយ៉ាង ដូច្នេះដែរដើម្បីធានាបានភាពយូរអង្វែងនៃផ្លូវ។

ឯកឧត្តមគោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបានក្រើនរំឭកដល់ប្រជាពលរដ្ឋចូលរួម ដាំដើមឈើតាមដងផ្លូវនិងទីកន្លែងផ្សេងៗឱ្យបានច្រើនដើម្បីធ្វើឱ្យក្រុងមានសម្រស់ល្អបៃតង និងស្រូបទាញបានទឹកភ្លៀងទៀតផង។

លោកគឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ផ្លូវទាំង២ខ្សែមានប្រវែង ជិត២០០០ម៉ែត្រដែលបានបើកការដ្ឋានជួសជុលនេះស្ថិតនៅក្នុងភូមិសង្កាត់កំពង់ស្វាយខាងត្បូងផ្សារតូចក្រុងសិរីសោភ័ណដែលភ្ជាប់ពីផ្លូវលេខ៤ទៅកាន់ទំនប់បារ៉ែត។ជាជំហានដំបូងធ្វើការជួសជុលដោយក្រាលគ្រួសក្រហមនិងស្តារប្រឡាយប្រវែង ៣៨០០ម៉ែត្រនិងដាក់លូ៨កន្លែងដោយប្រើប្រាស់ថវិការបស់ក្រសួងសាធារណការនិងដឹកជញ្ជូន៕ ដោយ៖ ឈុន សារ៉ាត

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់