ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ជូនរដ្ឋបាលស្រុកឈូក ស្រុកជុំគិរី ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច នៃខេត្តកំពត និងស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មា នៃខេត្តត្បូងឃ្មុំ

 

ភ្នំពេញ ៩ កុម្ភៈ ២០១៥៖ មុខងារ ជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដែលក្រសួងអភិវឌ្ឍជនបទ ធ្វើប្រតិភូកម្មមាន៖-ការជួសជុលតូច និងការជួសជុលធំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដូចជា៖ អណ្តូងស្នប់ អណ្តូងលូ អណ្តូងចម្រុះ ស្រះសហគមន៍ និងបណ្តាញចែកចាយទឹកតាមទុយោរបស់សហគមន៍…

 

ភ្នំពេញ ៩ កុម្ភៈ ២០១៥៖ មុខងារ ជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដែលក្រសួងអភិវឌ្ឍជនបទ ធ្វើប្រតិភូកម្មមាន៖

-ការជួសជុលតូច និងការជួសជុលធំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដូចជា៖ អណ្តូងស្នប់ អណ្តូងលូ អណ្តូងចម្រុះ ស្រះសហគមន៍ និងបណ្តាញចែកចាយទឹកតាមទុយោរបស់សហគមន៍

-ការធ្វើតេស្តគុណភាពទឹកដោយប្រើឧបករណ៍យួរដៃតូចៗ

-គាំទ្រដល់ដំណើរការបង្កើតក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យ

-ពង្រឹងសមត្ថភាពក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យក្នុងការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

-គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌរាល់ប្រព័ន្ធទឹកស្អាតទាំងអស់ក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុក។

ទាញយកប្រកាស

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់