គម្រោង​ Proceed កាន់​តែ​ជំរុញ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​កាន់​តែ​ប្រសើរ

ភ្នំពេញ ២៧ ឧសភា ២០១៦៖ ការជំរុញឲ្យប្រជាពលរដ្ឋលើកឡើងពីតម្រូវការរបស់ខ្លួន ហ៊ានក្នុងការផ្តល់យោបល់ត្រលប់ និងមានឥទ្ធិពលលើការសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទាក់ទងនឹងការអភិវឌ្ឍនៅមូលដ្ឋាន ហើយរដ្ឋបាលថ្នាក់ក្រោមជាតិបានដោះស្រាយបញ្ហា ឬតម្រូវការរបស់ប្រជាពលរដ្ឋបានច្រើនជាងមុន។

ភ្នំពេញ ២៧ ឧសភា ២០១៦៖ ការជំរុញឲ្យប្រជាពលរដ្ឋលើកឡើងពីតម្រូវការរបស់ខ្លួន ហ៊ានក្នុងការផ្តល់យោបល់ត្រលប់ និងមានឥទ្ធិពលលើការសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទាក់ទង នឹងការអភិវឌ្ឍនៅមូលដ្ឋាន ហើយរដ្ឋបាលថ្នាក់ក្រោមជាតិបានដោះស្រាយបញ្ហា ឬតម្រូវការរបស់ប្រជាពលរដ្ឋបានច្រើនជាងមុន។

 

នេះគឺជាគោលបំណងចម្បងរបស់គម្រោង Proceed ក្នុងដំណាក់កាលទី២ មានរយៈពេល២ឆ្នាំ គឺពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៨ ដែលដឹកនាំអនុវត្តដោយអង្គការផេកកម្ពុជា និងលេខាធិការដ្ឋាន គ.ជ.អ.ប ដោយសហការជាមួយអង្គការដៃគូថ្នាក់ខេត្តមួយចំនួន ហើយគ្របដណ្តប់ក្រុង ស្រុកចំនួន១៣ នៃខេត្តចំនួន៤។

 

ក្នុងកិច្ចប្រជុំក្រុមការងារផ្តល់យោបល់របស់គម្រោង ឯកឧត្តម ងាន់ ចំរើន សហប្រធានក្រុមការងារ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋានគ.ជ.អ.ប មានប្រសាសន៍គាំទ្រដល់គម្រោង Proceed ដំណាក់កាលទី២នេះ ដែលអាចជួយជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ ដែលនេះជាលទ្ធផលរំពឹងទុកមួយរបស់ផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) ផងដែរ។

 

ឯកឧត្ដម ក៏បានស្នើបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្រក្នុងការអនុវត្តគម្រោងដំណាក់កាលទី២នេះ គួរឲ្យមានភាពសមស្របជាមួយនឹងផអ៣ទី២ និងឲ្យមានលក្ខណៈដែលអាចបត់បែនបាននាពេលអនាគតឲ្យសមស្របនឹងកម្មវិធីកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល។

 

យុទ្ធសាស្រ្តសំខាន់ៗរបស់គម្រោង Proceed II មាន ភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋក្នុងការគាំទ្រប្រជាពលរដ្ឋដែលមានស្នាដៃល្អ ចងក្រង និងពង្រឹងបណ្តាញប្រជាពលរដ្ឋដើម្បីបង្កើនប្រសិទ្ធភាពចូលរួម គាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបើកចំហព័ត៌មាន និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ លើកកម្ពស់ការទទួលព័ត៌មានរបស់ក្រុមប្រឹក្សាក្រុង ស្រុក និងសហការបំពេញបន្ថែមការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់