អាជ្ញាធរខេត្តជំរុញការគ្រប់គ្រងសេវាវេជ្ជសាស្ត្រឯកជន

បន្ទាយមានជ័យ ០៥ កុម្ភៈ ២០១៥៖ កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីច្បាប់គ្រប់គ្រង សេវាវេជ្ជសាស្ត្រឯកជន សម្រាប់បណ្តា មន្ទីរពហុព្យាបាល បន្ទប់ពិគ្រោះព្យាបាល ជំងឺថែទាំវេជ្ជសាស្ត្រ ពិនិត្យផ្ទៃពោះ ពិសោធន៍វេជ្ជសាស្ត្រ និងបន្ទប់ថែទាំ មាត់ធ្មេញ រវាងអាជ្ញាធរខេត្ត រួមជាមួយ មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅ កាលពីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥។

បន្ទាយមានជ័យ ០៥ កុម្ភៈ ២០១៥៖ កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីច្បាប់គ្រប់គ្រងសេវាវេជ្ជសាស្ត្រឯកជន សម្រាប់បណ្តាមន្ទីរពហុព្យាបាល បន្ទប់ពិគ្រោះព្យាបាលជំងឺថែទាំវេជ្ជសាស្ត្រ ពិនិត្យផ្ទៃពោះ ពិសោធន៍វេជ្ជសាស្ត្រ និងបន្ទប់ថែទាំមាត់ធ្មេញ រវាងអាជ្ញាធរខេត្ត រួមជាមួយមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅ កាលពីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥។

ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការផ្សព្វផ្សាយសេចក្តីណែនាំពង្រឹងការគ្រប់គ្រងសេវាវេជ្ជ សាស្ត្រឯកជននេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីការពារ និង លើកកម្ពស់សុខភាពសាធារណៈ សុវត្ថិភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមផែនការកម្មវិធីនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ស្តីពីការកសាង សមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សការលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភ ។ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលបានដាក់ ចេញនូវប្រកាសរួមស្តីពីការគ្រប់គ្រងគុណភាពសេវាកម្ម និងវិធានការ ទប់ស្កាត់ការធ្វើចរាចរផលិតផលសុខាភិបាលខុសច្បាប់ និងសេវា សុខាភិបាលឯកជនខុសច្បាប់ ដើម្បីសុខភាព និងសុវត្ថិភាពសង្គម ដែលជំរុញរឹតបន្តឹងការអនុវត្តច្បាប់ ដែលពាក់ព័ន្ធនានា ត្រូវបានអនុ វត្តន៍ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពធានា។ ដើម្បីធានាការផ្តល់ និងទទួលបាននូវសេវា ប្រកបដោយក្រមសីលធម៌ និងគុណភាព ជូន ដល់ប្រជាពលរដ្ឋដែលស្វែងរកសេវា និងការលុបបំបាត់នូវសេវាឯក ជនមិនមានច្បាប់ និងសេវាដែលមិនមានវិជ្ជាជីវៈពិតប្រាកដ។

ឯកឧត្តមបានជំរុញដល់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចុះស្រង់ស្ថិតិ ត្រួតពិនិត្យនីតិវិធីរដ្ឋបាលលើទីតាំង និងបុគ្គលផ្តល់សេវាសុខាភិបាល គ្រប់ប្រភេទឱ្យបានត្រឹមត្រូវច្បាស់លាស់។

ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា បានឱ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យមកដល់ បច្ចុប្បន្ននេះ សេវាសុខាភិបាលឯកជនដែលបានចុះបញ្ជីការរួចសរុបមានចំនួន៤១៧កន្លែង ក្នុងនោះគ្លីនិក៩កន្លែង បន្ទប់ពិគ្រោះព្យាបាល ១០៨ កន្លែង បន្ទប់ថែទាំវេជ្ជសាស្ត្រ១៧០កន្លែង បន្ទប់ពិនិត្យផ្ទៃពោះ ៨៥កន្លែង បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ២០កន្លែង បន្ទប់ថែទាំសុខភាព មាត់ធ្មេញ២៥កន្លែង ។ លោកបានអះអាងថាគណៈកម្មការគ្រប់គ្រង សេវាឯកជន នៃមន្ទីរសុខាភិបាលបានចុះតាមបណ្តាបន្ទប់ពិគ្រោះបន្ទប់ថែទាំដែលមានលិខិតអនុញ្ញាត ដើម្បីពង្រឹងគុណភាពការផ្តល់សេវាជូនអតិថិជន និងធ្វើការស្រាវជ្រាវព័ត៌មានពីសេវាមិនមានច្បាប់ដោយជំរុញឱ្យពួកគេទៅធ្វើច្បាប់ចំពោះអ្នកដែលមានវិជ្ជាជីវៈពិត ប្រាកដ រីឯអ្នកដែលមិនមានវិជ្ជាជីវៈពិតប្រាកដបញ្ឈប់ការធ្វើសកម្ម ភាព៕ AKP (05-02-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់