សេចក្តីប្រកាសព័ត៌មាន៖ សិក្ខា​សាលា​ពិគ្រោះ​យោបល់​ ​​ស្តីពីផែន​ការ​អនុវត្ត​គណនេយ្យភាពសង្គម​ដំណាក់​កាល​ទី២

សេចក្តីប្រកាសព័ត៌មាន

សិក្ខា​សាលា​ពិគ្រោះ​យោបល់​

​​ស្តីពីផែន​ការ​អនុវត្ត​គណនេយ្យភាពសង្គម​ដំណាក់​កាល​ទី២

********

​          លេខាធិការ​ដ្ឋាន ​នៃគណៈកម្មាធិការជាតិសម្រាប់​ការអភិវឌ្ឍតាមបែប​ប្រជា​ធិបតេយ្យនៅ​ថ្នាក់​ក្រោម​​ជាតិ​ (គ.ជ.អ.ប)  សូម​​ជូន​ដំណឹង​ដល់​​សាធារណ​ជន​ និង​បណ្តាញ​សារព័ត៌មាន​ទាំង​អស់​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ឱ្យបាន​ជ្រាបថា លេខាធិការដ្ឋាន​ គ.ជ.អ.ប ​សហការជាមួយធនាគារពិភព​លោក (WB) នឹង​រៀបចំសិក្ខា​សាលា​ពិគ្រោះ​យោ​បល់​​​​ស្តីពី “ផែនការ​អនុវត្ត​គណ​នេយ្យ​ភាព​សង្គម​ដំណាក់​កាល​ទី២​” នៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពី​​​ម៉ោង ៨:០០ព្រឹក នៅសណ្ឋាគារ​រ៉ា​ហ្វល​ឡឺ​រ៉ូ​យ៉ាល់ (The Raffles Le Royale)។

សិក្ខា​សាលា​​នេះ​នឹង​​​ប្រារព្ធពិធីបើកក្រោម​អធិបតីភាពដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាប្រធានគណៈកម្មាធិការគ្រប់​គ្រង​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម (គ.គ.អ.ស)។

សិក្ខា​សាលា​​នេះមាន​គោល​បំណង​ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​រចនា​សម្ព័ន្ធ​ និង​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ផែន​ការ​អនុវត្ត​គណនេយ្យភាព​សង្គម​ដំណាក់​កាល​ទី២ ទៅ​លើ​បញ្ហា​សំខាន់ៗ​ដូច​ជា៖ គោលដៅ ​និង​សេវា​ដែល​ត្រូវ​អនុវត្ត​ និរន្តរ​ភាព​ និង​ការ​រៀប​ចំ​ចាត់​ចែង​ផ្នែក​ហិរញ្ញវត្ថុ​​ ដែល​មាន​ការ​ចូលរួម​​ពី​សមា​ជិក​ គ.គ.អ.ស​ តំណាង​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប អភិបាលខេត្តទាំង ​១៨ នៃ​ខេត្ត​គោលដៅ​​​ តំណាង​ក្រសួងពាក់ព័ន្ធ​​ តំណាង​សាលាជាតិរដ្ឋបាល​មូលដ្ឋាន តំណាង​សកល​វិទ្យាល័យពាក់​ព័ន្ធ​ តំណាង​ស្ថានទូត​ ​ដៃ​គូអភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់​ព័ន្ធនានា​​​​ប្រមាណ ១០០នាក់។​

អាស្រ័យ​ដូចបាន​ជម្រាប​​ជូន​ខាងលើ ​សូម​សាធារណ​ជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន និងសូមអញ្ជើញ​អ្នក​សារព័ត៌មានទាំង​អស់​​​ចូល​រួម​យក​ព័ត៌មានតាម​ការ​គួរ។

សូមទាក់ទង​លេខា​ធិការ​ដ្ឋាន​ គ...ប ជាមុនតាមរយៈ

លេខទូរស័ព្ទ 017699987 / 077 785 445 Email: vansophorn@ncdd.gov.kh

Website: www.ncdd.gov.kh Facebook Page: www.facebook.com/ncdds/

ទាយយកឯកសារ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់