មន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធថ្មី នៃសាលារាជធានី ខេត្ត ទទួលបានវគ្គបណ្តុះបណ្តាលបឋម

0១ ធ្នូ ២០១៥៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានផ្តល់វគ្គបណ្តុះបណ្តាលបឋមរយៈពេល៥ថ្ងៃ ស្តីពីជំនាញបច្ចេកទេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់មន្ត្រីបច្ចេកទេសថ្មីរបស់សាលារាជធានី ខេត្តទាំង២៥ ដែលប្រព្រឹត្តទៅនៅខេត្តកំពង់ចាម។

0១ ធ្នូ ២០១៥៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានផ្តល់វគ្គបណ្តុះបណ្តាលបឋមរយៈពេល៥ថ្ងៃ ស្តីពីជំនាញបច្ចេកទេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់មន្ត្រីបច្ចេកទេសថ្មីរបស់សាលារាជធានី ខេត្តទាំង២៥ ដែលប្រព្រឹត្តទៅនៅខេត្តកំពង់ចាម។

ការផ្តល់ការគាំទ្រសេវាបច្ចេកទេសហេដ្ឋារចនាម្ព័ន្ធក្នុងការសិក្សា និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ពីសំណាក់មន្ត្រីហេដ្ឋារចនាសម្ព័ន្ធរាជធានី ខេត្ត ពិតជាមានសារៈសំខាន់ណាស់ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃគម្រោងមូលនិធិឃុំ សង្កាត់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឆ្លងតាមការស្រង់ស្ថិតិមន្ត្រីហេដ្ឋារចនាសម្ព័ន្ធរាជធានី ខេត្តកាលពីខែកក្កដា ឆ្នាំ២០១៥ កន្លងទៅបានបង្ហាញថា មន្ត្រីហេដ្ឋារចនាសម្ព័ន្ធដែលមកពីមន្ទីរជំនាញក្នុងរាជធានី ខេត្តបានថយចុះចំនួន២១% ដោយឡែកមន្ត្រីហេដ្ឋារចនាម្ព័ន្ធរបស់សាលារាជធានី ខេត្ត បានកើនឡើងចំនួន១៩%។ ការធ្លាក់ចុះនៃចំនួនមន្ត្រីហេដ្ឋារចនាសម្ព័ន្ធបានជះឥទ្ធិពល ដល់ការគាំទ្រក្នុងការសិក្សាគម្រោង ការរៀបចំសំណើគម្រោង ការធ្វើកិច្ចលទ្ធកម្ម និងការតាមដានការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ស្របពេល ដែលមន្ត្រីហេដ្ឋារចនាសម្ព័ន្ធថ្មីមួយចំនួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ការគាំទ្រនៅឡើយ។

ដូចនេះការផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាមូលដ្ឋានដល់មន្ត្រីបច្ចេកទេសថ្មីនៅពេលនេះ នឹងផ្តល់ចំណេះដឹងជាមូលដ្ឋាន ក៏ដូចជារំលឹកឡើងវិញនូវតួនាទីភារៈកិច្ ចរបស់មន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានគ្រឹះក្នុងការពិនិត្យគំនូសប្លង់បច្ចេកទេស ការគណនាតម្លៃប៉ាន់ស្មាន ឋានលេខា និងការអនុវត្តគម្រោងជាដើម។

ទាំងនេះគឺជាធាតុចូលថ្មីមួយទៀតសម្រាប់មន្ត្រីនៃសាលារាជធានី ខេត្ត ក្នុងការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់