ចៅសង្កាត់ ព្រែកថ្មី ចុះកាយប្រឡាយ រំដោះទឹក កុំឲ្យលិច ដំណាំប្រជាពលរដ្ឋ និងស្ថាបនាផ្លូវ ចាក់ថ្មមុិចមួយខ្សែ

ភ្នំពេញ ៩ កក្កដា ២០១៤៖ ដោយសារតែមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅរដូវវស្សានេះ បានធ្វើឲ្យ ជន់លិចដំណាំរបស់ ប្រជាពលរដ្ឋ ជាពិេសសដើមចេកនោះ ចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានដឹកនាំ កម្លាំងប្រជាការពារភូមិ និងមន្រ្តីមូលដ្ឋានមួយចំនួន ទៀត …

ដោយ៖ ដើមអម្ពិល (DAP) ID- 014 ថ្ងៃអង្គារ ទី៨ ខែកក្កដា ២០១៤

http://www.dap-news.com/2011-06-14-02-39-55/90144-2014-07-08-09-26-29.html

ភ្នំពេញ ៩ កក្កដា ២០១៤៖ ដោយសារតែមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅរដូវវស្សានេះ បានធ្វើឲ្យ ជន់លិចដំណាំរបស់ ប្រជាពលរដ្ឋ ជាពិេសសដើមចេកនោះ ចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានដឹកនាំ កម្លាំងប្រជាការពារភូមិ និងមន្រ្តីមូលដ្ឋានមួយចំនួន ទៀត កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ បានចុះ កាយប្រឡាយមួយខ្សែ ដើម្បីកាត់បន្ថយ ការលិចលង់ដំណាំរបស់អ្នកភូមិ ។

ចៅសង្កាត់ព្រែកថ្មី លោក លីវ វណ្ណថេង បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មាន ទឹកលិចលង់ ចំការដំណាំរបស់ប្រជាពលរដ្ឋ នៅភូមិព្រែកថ្មីរួចមក លោកបានចំណាយថវិកាផ្ទាល់ខ្លួន ជួលគ្រឿងចក្រ ទៅកាយប្រឡាយ ដើម្បីបង្ហូរទឹកចូលព្រែក អ្នកតាវាំង ដោយសារទឹកទាំងនោះ បាននិងកំពុងជន់លិច ដំណាំផ្លែឈើ ដូចជាដើមចេកជាដើម ។

ជាមួយគ្នានេះ ក្រោយពី បញ្ចប់ការងារចុះប្រឡាយ នៅរសៀលថ្ងៃដដែលនោះ លោក ចៅសង្កាត់ព្រែកថ្មី បាន ដឹកនាំក្រុមងារ ទៅពិនិត្យ ការស្ថាបនាផ្លូវមួយខ្សែ ដែលមានទទឺង៤ម៉ែត្រ ប្រវែង ១៥០ម៉ែត្រ ចាក់ថ្មមុិច ស្ថិត នៅភូមិ កោះក្របី១ សង្កាត់ព្រែកថ្មី ។

លោកចៅសង្កាត់ បានឲ្យដឹងថា ការស្ថាបនា ផ្លូវមួយខ្សែខាងលើនេះ បានមកពីការចូលរួមឧបត្ថម្ភ របស់ សប្បុរសជន ប្រជាពលរដ្ឋ និងថវិការបស់ សង្កាត់តែម្តង ដើម្បីផ្តល់ភាព ងាយស្រួលក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី ។

ចំពោះការស្ថាបនាផ្លូវមួយ ខ្សែនេះ លោកចៅសង្កាត់បាន សូមឲ្យប្រជាពលរដ្ឋ មានការយោគយល់ នៅពេល កំពុងស្ថាបនា នាំអោយពិបាក ក្នុងការធ្វើដំណើរ ប៉ុន្តែក្រោយបញ្ចប់ការសាងសង់នោះ នឹងសម្រួលដល់ ការធ្វើ ដំណើររបា់បងប្អូន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់