លោក ព្រាប កុល៖ ការបង្កើតសាលាអភិបាលកិច្ចរួមចំណែកកាត់បន្ថយអំពើពុករលួយ (មានវីដេអូ)

ភ្នំពេញ ១៦ មករា ២០១៦៖ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាកាលពីថ្ងៃទី១៥ ខែមករា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីបង្កើតសាលាអភិបាលកិច្ច។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា

 

ភ្នំពេញ ១៦ មករា ២០១៦៖ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាកាលពីថ្ងៃទី១៥ ខែមករា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីបង្កើតសាលាអភិបាលកិច្ច។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានឲ្យដឹងថា ការបង្កើតសាលាអភិបាលកិច្ចនឹងផ្តល់ជំនាញឯកទេសខាងអភិបាលកិច្ច តម្លាភាព សុច្ចរិតភាព និងការប្រឆាំងអំពើពុករលួយ ។ សាលានេះនឹងមិនផ្តោតទៅលើទ្រឹស្តីនោះទេ គឺផ្តោតទៅលើការអនវុត្ត និងជួយពង្រឹងធនធានមនុស្ស ដែលរួមចំណែកជួយរដ្ឋាភិបាលក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ  ការគ្រប់គ្រងធនធានហិរញ្ញវត្ថុ និងធនធានរបស់ប្រទេសឲ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមចំណែកកាត់បន្ថយអំពើពុករលួយ ។

សិស្ស ឬសិក្ខាកាមនៃសាលានេះភាគច្រើនគឺជាមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ចនៅមូលដ្ឋាន ហើយនឹងលើកយកបទពិសោធន៍ និងបញ្ហាផ្សេងៗ មកដាក់លើតុដើម្បីជជែកគ្នា និងស្វែងរកដំណោះស្រាយ ៕

 

ចុចទីនេះដើម្បីទស្សនាវីដេអូ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់