សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារ សម្រាប់អនុវត្ត ឆ្នាំ២០១៦ ខេត្តព្រះវិហារ

ព្រះវិហារ ១៥ កុម្ភៈ ២០១៦៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តព្រះវិហារមានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តព្រះវិហា…

ព្រះវិហារ ១៥ កុម្ភៈ ២០១៦៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តព្រះវិហារមានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពក្នុងឱកាសបើកកម្មវិធីរបស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងការប្រកាសបិទកម្មវិធីដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង និងប្រតិភូអមដំណើរ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹក នាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ៤៥០នាក់ ក្នុងនោះស្រី ១៣០នាក់។

អង្គសន្និបាត បានប្រមូលផ្តុំការពិភាក្សាទៅលើវឌ្ឍនភាពលើគ្រប់វិស័យ ការប្រឈម ដំណោះស្រាយ និងទិសដៅការងារឆ្នាំបន្ទាប់។

 

ក្រោមការសម្របសម្រួលផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានផ្តោតការយកចិត្តទុកដាក់ទៅលើសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការលើកកម្ពស់សុខុមាលភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងក្រៅតំបន់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងការអនុវត្តកិច្ចដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិជាដើម ។

អត្ថបទ៖ លោក ម៉ុនច័ន្ទម៉លី

កែសម្រួល៖ លោកស្រី នុត សាមាន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់