រដ្ឋបាលខេត្តព្រះវិហារបានចេញសេចក្តីសម្រេចលេខ ០០១/១៩ ស.ស.រ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពី ការដាក់ក្រុមហ៊ុន ញ៉ែម ចិន្តា នៅក្នុងបញ្ជីខ្មៅ។ រដ្ឋបាលខេត្តព្រះវិហារបានសរសេរបញ្ជាក់ក្នុងប្រការ១ ថា ត្រូវបានដាក់ក្រុមហ៊ុន ញ៉ែម ចិន្តា ដែលមានប្រធានឈ្មោះ ញ៉ែម ចិន្តា កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០៦១៥៩៤២១៤ ឱ្យស្ថិតនៅក្នុងបញ្ជីខ្មៅអ្នកទទួលការសំណង់ ចាប់ពីថ្ងៃចុះហត្ថលេខាជារៀងរហូត ដោយសារក្រុមហ៊ុននេះមិនបានមកចុះកិច្ចសន្យាគម្រោងមូលនិធិឃុំ តាមការជូនដំណឹងរបស់រដ្ឋបាលឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។
សូមអានសេចក្តីសម្រេចលេខ ០០១/១៩ ស.ស.រ ស្តីពី ការដាក់ក្រុមហ៊ុន ញ៉ែម ចិន្តា នៅក្នុងបញ្ជីខ្មៅ ដូចខាងក្រោម៖