ព្រឹកថ្ងៃច័ន្ទនេះ មានការផ្លាស់ប្តូរតំណែងអភិបាលខេត្តព្រះសីហនុ និងស្នងការខេត្តមណ្ឌលគិរី

ភ្នំពេញ ៧ កញ្ញា ២០១៥៖ ការផ្លាស់ប្តូរតំណែង អភិបាលខេត្តព្រះសីហនុ បានចាប់ផ្តើម ជាផ្លូវការហើយ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដោយលោក យន្ត មីន អតីតមេបញ្ជាការយោធា ខេត្តកោះកុង ត្រូវឡើងកាន់តំណែងអភិបាលខេត្ត ព្រះសីហនុជំនួស លោក ឈិត សុខុន ដែលនឹងត្រូវចូលនិវត្តន៍។

ភ្នំពេញ ៧ កញ្ញា ២០១៥៖ ការផ្លាស់ប្តូរតំណែងអភិបាលខេត្តព្រះសីហនុ បានចាប់ផ្តើមជាផ្លូវការហើយ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយលោក យន្ត មីន អតីតមេបញ្ជាការយោធា ខេត្តកោះកុង ត្រូវឡើងកាន់តំណែងអភិបាលខេត្ត ព្រះសីហនុជំនួស លោក ឈិត សុខុន ដែលនឹងត្រូវចូលនិវត្តន៍។

ដោយឡែកនៅឯស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរីវិញ ក៏មានការផ្លាស់ប្តូរតំណែងស្នងការផងដែរ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយលោកឧត្ដមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ដែលជាស្នងការបច្ចុប្បន្ន ត្រូវផ្លាស់ចេញមកកាន់ តំណែងជាអនុប្រធាននាយកដ្ឋាន គ្រប់គ្រងអាវុធជាតិផ្ទុះ នៅក្រសួងមហាផ្ទៃ ជំនួសដោយលោក តូច យ៉ុន ស្នងការរងទទួលផែនព្រំដែន៕

 

ដកស្រង់ពី Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់