ផែនការ​សកម្មភាព​ និង​ថវិកា​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​ រំកិល​ ២០១៤-២០១៦​ របស់​​សា​លា​រាជធានីភ្នំពេញ​

ភ្នំពេញ ១៩ វិច្ឆិកា ២០១៤៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ…

 

ភ្នំពេញ ១៩ វិច្ឆិកា ២០១៤៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញបានរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ២០១៤-២០១៦។

ការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីភ្នំពេញ ២០១៤-២០១៦ គឺផ្អែកលើផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ រយៈពេល ៥ឆ្នាំ ២០១១-២០១៥ និងការធ្វើបច្ចុប្បន្នភាពលើកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ២០១៣-២០១៥ ដោយតម្រូវឲ្យមានការចូលរួមពីមន្ទីរជំនាញនានា ជុំវិញរាជធានី ខណ្ឌ គូអភិវឌ្ឍន៍ និងវិស័យឯកជន។

របាយកាណ៍ និងទិសដៅគម្រោងវិនិយោគបីឆ្នាំរំកិលរាជធានីភ្នំពេញ ២០១៤-២០១៦ បានលើកឡើងពីគម្រោងវិនិយោគធំៗចំនួន ៤ ក្នុងនោះ រួមមាន៖
១-គម្រោងវិនិយោគកំពុងដំណើរការ  មាន១៣៣ គម្រោងសរុបទុនវិនិយោគមានចំនួន៥៤៥,១៣៦.៧៥លានរៀលចែកចេញជា៤ផ្នែកគឺផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន ការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយ និងផ្នែករដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

២-គម្រោងវិនិយោគដែលមានការសន្យាគាំទ្រ មាន២៤១ គម្រោង និងមានទុនវិនិយោគសរុបចំនួន ១,៥០៦,១៩៧.២៨លានរៀលចែកចេញជា ៤ ផ្នែក។

៣-គម្រោងវិនិយោគដែលមិនទាន់មានការសន្យាគាំទ្រ មាន ២៤៣ គម្រោង មានទុនវិនិយោគ ២,៧៨៦,៥៨៥.១៩លានរៀលចែកចេញជា ៤ ផ្នែក។

៤-មូលនិធិគាំទ្រតាមប្រភព គម្រោងវិនិយោគដែលមានការសន្យាគាំទ្រមានចំនួន ២៤១ គម្រោង សរុបទុនវិនិយោគចំនួន១,៥០៦,១៩៧.២៨លានរៀល។

គួរបញ្ជាក់ថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី គឺអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០០៩ ស្តីពីផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់