រាជធានី​ភ្នំពេញេ​ ត្រៀម​ផែនការ​អភិវឌ្ឍ​៥ឆ្នំា​២០១៥-​២០១៩​ (AKP)

ភ្នំពេញ ១១ វិច្ឆិកា ២០១៤៖ នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នំា២០១៤ អាជ្ញាធររាជធានីភ្នំពេញបាន បើកកិច្ចប្រជុំស្តីពីការរៀបចំ ផែនការអភិវឌ្ឍ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ ឆ្នាំរំកិលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុម ប្រឹក្សារាជធានីភ្នំពេញ ។

ភ្នំពេញ ១១ វិច្ឆិកា ២០១៤៖ នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នំា២០១៤ អាជ្ញាធររាជធានីភ្នំពេញបាន បើកកិច្ចប្រជុំស្តីពីការរៀបចំផែនការអភិវឌ្ឍ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ ឆ្នាំរំកិលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ផែនការនេះគឺ បានផ្តល់សារៈសំខាន់ជាច្រើនដល់សមាជិកក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ និងជំរុញឱ្យក្រុមការងារកសាងផែនការ ត្រូវពន្លឿនដំណើរការផែនការអភិវឌ្ឍផែនការ៥ឆ្នាំ (២០១៥-២០១៩)  និងផែនការ៣ឆ្នាំរំកិល២០១៥-២០១៧ ដើម្បីដាក់ឆ្លងឱ្យក្រុមប្រឹក្សាពិនិត្យ និងអនុម័ត ។

ឯកឧត្តម ម៉ប់ សារិន បានបញ្ជាក់ថា ផែនការអភិវឌ្ឍ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលគឺពិតជាមានសារៈសំខាន់ក្នុងការអនុវត្តការងារបម្រើ សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន និងសម្រួលដល់ការអនុវត្តកម្មវិធីវិមជ្ឈការ និងសហវិមជ្ឈការផងដែរ ។ នៅអាណត្តិទី២នេះ ក្រុមប្រឹក្សាមានតួនាទីក្នុងការតាមដានផែនការអភិវឌ្ឍថ្នាក់មូលដ្ឋាន ស្របតាមគោលការណ៍អភិវឌ្ឍនៅថ្នាក់ក្រោមជាតិ ធ្វើឱ្យប្រសើរឡើងនូវការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការអភិវឌ្ឍស្ថាប័ន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការងារសេដ្ឋកិច្ចសង្គមផងដែរ ។

ឯកឧត្តមបន្តថា ការរៀបចំផែនការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ត្រូវធ្វើមូលដ្ឋាននីយកម្មនូវកម្មវិធីនានារបស់ថ្នាក់ជាតិដែលត្រូវអនុវត្តឱ្យសមស្រប ទៅនឹងស្ថានភាពជាក់ស្តែងរបស់រាជធានីភ្នំពេញ និងលើកកម្ពស់ឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់ធនធាននានាដើម្បីលើកស្ទួយជីវភាព ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានស្នើដល់ក្រុមការងារបច្ចេកទេសរៀបចំផែនការនេះត្រូវដាក់មកឱ្យបានមុនការ ប្រជុំពិនិត្យ និងអនុម័តដើម្បីឱ្យសមាជិកក្រុមប្រឹក្សាទាំងអស់បានពិនិត្យមើលខ្លឹមសារមុនសម្រេចចិត្តអនុម័តនោះ ៕

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់