សមិទ្ធផល​អគារ​មតេ្តយ្យ​សិក្សា​មួយ​ខ្នង នៅ​ព្រំដែន​ព្រះវិហារ បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ

ភ្នំពេញ ១១ មេសា ២០១៤៖ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និង លោកជំទាវ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និង លោកជំទាវ និង ឯកឧត្ដម គន់ គីម អគ្គបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ… 

ភ្នំពេញ ១១ មីនា ២០១៤៖ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និង លោកជំទាវ ឯកឧត្ដម ម៉ប់ សារិន ប្រធាន

ក្រុមប្រឹក្សា រាជធានីភ្នំពេញ និង លោកជំទាវ និង ឯកឧត្ដម គន់ គីម អគ្គបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បាន

អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា សាលាមតេ្តយ្យមួយខ្នងមានចំនួន៣បន្ទប់ក្នុងសាលា

បឋមសិក្សាមរតកតេជោសែន នៃកងពលធំអន្តរាគមន៍លេខ៣ ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៤ ក្នុង

ដំណើរចុះសួរសុខទុក្ខកងទ័ពទិសប្រាសាទព្រះវិហាររបស់គណៈប្រតិភូសាលារាជធានីភ្នំពេញ។ 

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមឧត្ដមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានឲ្យដឹងថា អគារសាលាមត្តេយ្យដែលត្រូវបានដាក់សម្ពោធ

ឲ្យប្រើប្រាស់នាពេលនេះ គឺជាដំណោះស្រាយនៃការខ្វះខាតអាគារសិក្សារបស់កូនចៅប្រជាពលរដ្ឋ ដែលភាគច្រើនគឺជាកូនរបស់កងទ័ព បន្ថែម

លើចំនួនបន្ទប់សិក្សាដែលមានស្រាប់ចំនួន៦បន្ទប់ សម្រាប់កម្រិតបឋមសិក្សា ដែលកំពុងទទួលសិស្សឲ្យចូលរៀនមានចំនួន២៥៦នាក់។ 

 

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម ប៉ា សុជាតិ វង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា

ដំណើរមកកាន់តំបន់ព្រំដែនទិសប្រាសាទព្រះវិហារនាពេលនេះ ពិតជាបានឃើញមានការអភិវឌ្ឍន៍យ៉ាងច្រើន បើប្រៀបធៀបទៅនឹងរយៈពេលកន្លះ

ឆ្នាំមុន។ ទាំងនេះបញ្ជាក់ឲ្យឃើញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង គ្រួសារកងទ័ពកាន់តែប្រសើរឡើងក្រោយពីបានប្រែក្លាយតំបន់ព្រំដែន

ពីសឹកសង្គ្រាមមកជាតំបន់អភិវឌ្ឍន៍ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ

កម្ពុជា។ 

 

ឯកឧត្ដម បានបន្តទៀតថា ថ្ងៃនេះយើងមានអ្វីៗប៉ុណ្ណឹង តែថ្ងៃស្អែក យើងនឹងទទួលបានសមិទ្ធផលច្រើនជាងនេះទៀតឲ្យតែមានសម្ដេចតេជោ ។ 

 

បន្ទាប់មក ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បាននាំយកអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់ លោកគ្រូ អ្នកគ្រូ

ចំនួន ០៤នាក់ ក្នុងម្នាក់ៗបានសារុង០១ ថវិកា២០.០០០រៀល សិស្សានុសិស្ស ២៥៦នាក់ ម្នាក់ៗទទួលបានសៀវភៅ០២ក្បាល ខ្មៅដៃ ០១ដើម

ប៊ិច០១ដើម ថវិកា៥.០០០រៀល គ្រួសារកងទ័ព២០០នាក់ ម្នាក់ៗទទួលបានថវិកា ២០.០០០រៀល និងផ្តល់ថវិកាទូទាត់ថ្លៃជាងសាងសង់អាគារសិក្សា

បញ្ចប់ចំនួន១៣.៦៩០$ ព្រមទាំងបានប្រកាសផ្តល់បន្ទប់ទឹក អណ្តូងស្នប់ ផ្ទះស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូផងដែរ ។

 

ដោយឡែកសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភសម្ភារៈក្មេងលេង និងជួយសាងសង់មណ្ឌលសុខភាព។

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់