ក្រុមប្រឹក្សា​រាជធានី​អាណត្តិ​ទី​២ ​បើក​កិច្ច​ប្រជុំ​លើកដំបូង

ភ្នំពេញ ១២ មិថុនា ២០១៤៖ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ២ បានបើកកិច្ចប្រជុំ ជាលើកដំបូងរបស់ខ្លួនកាលពីព្រឹកថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៤ ក្រោយការប្រកាសចូលកាន់តំណែង ជាផ្លូវការកាលពីថ្ងៃទី៥ ខែមិថុនាកន្លងមកនេះ។

ភ្នំពេញ ១២ មិថុនា ២០១៤៖ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ២ បានបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនកាលពីព្រឹកថ្ងៃទី ១២ មិថុនា ឆ្នាំ

២០១៤ ក្រោយការប្រកាសចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី៥ ខែមិថុនាកន្លងមកនេះ។

 

សមាជិក សមាជិកាក្រុមប្រឹក្សាចំនួន២១រូប ដែលមកពីគណបក្សប្រជាជនកម្ពុជាចំនួន១៥ រូបមកពីគណបក្សសង្គ្រោះជាតិចំនួន ៦ រូបបានចូលរួមក្នុង

កិច្ចប្រជុំនេះក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២។

 

ក្នុងកិច្ចប្រជុំនោះមានរបៀបវរៈសំខាន់ៗចំនួន៣ ដែលរួមមានផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៥ ស.ណ.ន របស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំ

បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ការផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា

រាជធានីភ្នំពេញអាណត្តិទី២ និងរបាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញក្នុងអាណត្តិទី១ របស់ក្រុមប្រឹក្សារាជធានី

ភ្នំពេញ និងការងារសេសសល់ទិសដៅការងាររយៈពេល ៣ ខែ ដែលបានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី១ នឹងត្រូវអនុវត្តន៍បន្ត។

 

នៅក្នុងសេចក្តីណែនាំលេខ ០១៥ របស់ក្រសួងមហាផ្ទៃបានកំណត់ថា បន្ទាប់ពីអង្គ ប្រជុំចូលកាន់តំណែងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

គឺត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង ដើម្បីកំណត់នូវវិធានទាំងឡាយសម្រាប់កិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ខ្លួន។

 

បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌត្រូវធ្វើតាមទម្រង់ជាដីកា និងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ដែលប្រព្រឹត្តទៅ

មិនឲ្យមុន២៥ ថ្ងៃ ឬលើសពី ៣៥ថ្ងៃបន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់