ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៦

ភ្នំពេញ ១១ វិច្ឆិកា ២០១៤៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ខ្លួន អាណត្តិទី២ ដើម្បីអនុម័តរបៀបវារៈចំនួន៥។

ភ្នំពេញ ១១ វិច្ឆិកា ២០១៤៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ខ្លួន អាណត្តិទី២ ដើម្បីអនុម័តរបៀបវារៈចំនួន៥។

 លោក ម៉ប់ សារិន្ទ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថារបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២នេះ រួមមានដូចខាងក្រោម៖

១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤។
២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
៣- ពិនិត្យ និងអនុម័ត លើឯកសារស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅតាមបណ្តាខណ្ឌទាំង១២។
៤-ពិនិត្យ និងអនុម័ត ការកំណត់គំរូឯកសណ្ឋាន សញ្ញាស័ក្តិ សម្រាប់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ។
៥-បញ្ហាផ្សេងៗ៕

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់