អាជ្ញាធរ​រាជធានី​ប្រកាស​យក​រដូវប្រាំង​ឆ្នាំ​២០១៥ ជា​រដូវ​ធ្វើ​ប្រព័ន្ធ​លូ​ទី​១​ផ្លូវ​ទី​២ ​

ភ្នំពេញ ៩ ធ្នូ ២០១៤៖ លោក ប៉ា សុជាតិវង្ស បានប្រកាសថា អាជ្ញាធររាជធានីភ្នំពេញ បានកំណត់យករដូវប្រាំងឆ្នាំ២០១៥ ជាឆ្នាំធ្វើប្រព័ន្ធលូ ក្នុងទីក្រុងដែលជា អាទិភាព ទី១ ។ ចំណែកការងារ ស្ថាបនាផ្លូវជាអាទិភាពទី២ ចំពោះមុខ របស់អាជ្ញាធររាជធានីភ្នំពេញដើម្បីជួយ កាត់បន្ថយការលិចលង់ដោយជំនន់ទឹក ភ្លៀងនៅរដូវវស្សាឆ្នាំ២០១៥ ខាងមុខ ។

ភ្នំពេញ ៩ ធ្នូ ២០១៤៖ លោក ប៉ា សុជាតិវង្ស បានប្រកាសថា អាជ្ញាធររាជធានីភ្នំពេញ បានកំណត់យករដូវប្រាំងឆ្នាំ២០១៥ ជាឆ្នាំធ្វើប្រព័ន្ធលូ ក្នុងទីក្រុងដែលជា អាទិភាព ទី១ ។ ចំណែកការងារ ស្ថាបនាផ្លូវជាអាទិភាពទី២ ចំពោះមុខ របស់អាជ្ញាធររាជធានីភ្នំពេញដើម្បីជួយ កាត់បន្ថយការលិចលង់ដោយជំនន់ទឹក ភ្លៀងនៅរដូវវស្សាឆ្នាំ២០១៥ ខាងមុខ ។

 

លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានអះអាងបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ស្ដីពី ការអនុវត្ដន៍ការងាររបស់រដ្ឋបាលរាជ ធានីភ្នំពេញ។

លោកបញ្ជាក់ថា ទុនវិនិយោគឆ្នាំ ២០១៥ ភាគច្រើនត្រូវបង្វែរមករក ប្រព័ន្ធលូ និងប្រឡាយសម្រាប់ការ ស្ដារនិងកែលម្អពី A ដល់ឍនឹងត្រូវចាត់តាំងមន្ដ្រីឱ្យទទួលខុសត្រូវតាម ផ្នែក នីមួយៗឱ្យបានច្បាស់លាស់នៅក្នុង រដូវប្រាំងនេះបើដោះស្រាយមិនបានទេ គឺទឹកនៅតែលិច និងនៅតែទទួលរង ការរិះគន់ពីប្រជាពលរដ្ឋជាដដែលទេ។ អ្វីដែលជាបទពិសោធន៍នោះកាលពី ក្នុងរដូវវស្សាឆ្នាំ២០១៤កន្លងទៅនេះ ជំនន់ទឹកភ្លៀងបានជន់លិចតំបន់នានា ក្នុងទីក្រុង ហើយរងការរិះគន់ពី ប្រជាជនរឿងទឹកលិចនេះ ។

 

គួររំលឹកដែរថា ចំពោះផែនការស្ដារ និងកែលម្អប្រពន្ធ័លូ និង ប្រឡាយពីៅដល់ ឍ ខាងលើនេះ គឺជា លើកទី២ហើយ ដោយកាលពីដើម ឆ្នាំ២០១៤ លោកអភិបាលរាជធានីក៏ ធ្លាប់បានលើកឡើងថា ត្រូវធ្វើលូនិង ប្រឡាយពី Aដល់ Z ដែរ ។

 

លោកអភិបាលបានលើកឡើង ទៀតថា រឿងធ្វើលូនេះជាកំហុសរបស់ យើងដោយសារកន្លងមកនៅពេល មានភ្លៀងធ្លាក់ទើបនឹកឃើញដល់លូ ដល់ពេលរាំងភ្លៀងបំភ្លេចលូចោល។ ដូច្នេះចាប់ពីពេលនេះទៅត្រូវប្រឹងប្រែង កែលម្អប្រពន្ធ័លូដែលជាចំណុចអាទិភាព។ ជាមួយគ្នានេះក៏មានការកែលម្អ ស្ថានីយបូមទឹកនិងការសិក្សាជាយុទ្ធ សាស្ដ្រសម្រាប់ឆ្នាំក្រោយៗទៀត ដោយ ផ្គុំមន្ទីរសាធារណការ និងមន្ទីរធនធាន ទឹកក៏ដូចអាជ្ញាធរដែនដីសិក្សារួមគ្នា។

 

ពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បញ្ជាក់ថា ចាប់ពីពេល នេះទៅរាល់ការផ្ដល់អាជ្ញាប័ណ្ណសម្រាប់ លើកស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងទីក្រុងត្រូវបានបញ្ឈប់លែងផ្ដល់ការ អនុញ្ញាតទៀតហើយ ។ ចំពោះប៉ាណូ ដែលមានស្រាប់ ត្រូវពិនិត្យផ្លូវច្បាប់ ឡើងវិញ។ ការលើកឡើងបែបនេះ សំដៅលុបបំបាត់ភាពអនាធិបតេយ្យនៃ ការដាក់ប៉ាណូផ្សាយពាណិជ្ជកម្មដែល មានស្អេកស្កះតាមដងផ្លូវនាពេល បច្ចុប្បន្ន ។

 

លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អាជ្ញាធរដែនដីត្រូវ យកចិត្ដទុកដាក់ពីការរំលោភចិញ្ចើម ផ្លូវពិសេសសំណង់អនាធិបតេយ្យឥត ច្បាប់ដែលសាងសង់ឡើង ដោយ អំណាចងងឹត បង្កផលប៉ះពាល់ដល់ សណ្ដាប់ធ្នាប់  របៀបរៀបរយក្នុង ទីក្រុង៕  រ៉ាម៉ន

 

ដកស្រង់ចេញពី រស្មីកម្ពុជា ចេញផ្សាយ ៦ ធ្នូ ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់