រាជធានី​ភ្នំពេញ​នឹង​បង្កើត​ភូមិ​ថ្មី​៤៧ និងសង្កាត់៩ បន្ថែម​ទៀត (AKP)

ភ្នំពេញ ១៨ មករា ២០១៦៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញនឹងត្រូវបង្កើតឱ្យមានភូមិថ្មីចំនួន៤៧ និងសង្កាត់ចំនួន៩ បន្ថែមទៀត ដើម្បីងាយស្រួលគ្រប់គ្រង និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ភ្នំពេញ ១៨ មករា ២០១៦៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញនឹងត្រូវបង្កើតឱ្យមានភូមិថ្មីចំនួន៤៧ និងសង្កាត់ចំនួន៩ បន្ថែមទៀត ដើម្បីងាយស្រួលគ្រប់គ្រង និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

 

យោងតាម Facebook Page ផ្លូវការរបស់ឯកឧត្ដម ប៉ា សុជាតិវង្ស បានលើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលរាជធានី លើកិច្ចការបន្ទាន់មួយកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។

 

កិច្ចប្រជុំ គណៈអភិបាលសាលារាជធានីភ្នំពេញនោះ បានពិភាក្សាលើកិច្ចការជាបន្ទាន់ចំនួន៣ចំណុចសំខាន់ៗរួមមាន៖

១-ការងារបំបែកសង្កាត់ថ្មី ដើម្បីគ្រប់គ្រង និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្នុងនោះយើងនឹងមានភូមិថ្មីចំនួន៤៧ និងសង្កាត់ថ្មីចំនួន៩។

២-ការងារលើកទំនប់បឹងតាមោក ដើម្បីការពារទឹកសំអុយ មិនឱ្យប៉ះពាល់ដល់បងប្អូនជុំវិញបឹង និងរៀបចំជាកន្លែងអាងចម្រោះ ប្រព្រឹត្តិកម្ម ក្នុងនោះយើងនឹងសម្រេចឱ្យបានការងារលើកទំនប់ ៥០០ហិកតា នៅក្នុងរដូវប្រាំងឆ្នាំនេះ ចំណែកក្រុមហ៊ុនត្រូវតែចាប់ផ្ដើមកិច្ចការរបស់ខ្លួន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយតែម្ដង។

៣-ការងារគ្រប់គ្រងបឹង និងប្រឡាយបឹងត្របែក ដើម្បីរំដោះផ្លូវអមសង្ខាងប្រឡាយ និងទប់ស្កាត់ការ ទន្ទ្រានយកបឹងពីសំណាក់ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើយ៉ាងណា ដោះស្រាយផ្លូវទឹកមួយនេះឱ្យបានជោគជ័យ នោះតំបន់មួយចំនួនធំក្នុងរាជធានី នឹងគ្មាន ការជន់លិចដោយទឹកភ្លៀងទៀតឡើយ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់