សាលា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​លទ្ធកម្ម​សាធារណៈ​ដល់​មន្ត្រី​ក្រោម​ឱ​វាទ

ភ្នំពេញ ២១ មេសា ២០១៥៖ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២០ មេសា ២០១៥ បានធ្វើពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញលទ្ធកម្មសាធារណៈដល់មន្ត្រីពាក់ព័ន្ធសំខាន់ក្រោមឱវាទ សាលារាជធានីភ្នំពេញ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងមានរយៈពេល១៥ថ្ងៃ នៅសាលារាជធានីភ្នំពេញ…

ភ្នំពេញ ២១ មេសា ២០១៥៖ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២០ មេសា ២០១៥ បានធ្វើពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញលទ្ធកម្មសាធារណៈដល់មន្ត្រីពាក់ព័ន្ធសំខាន់ក្រោមឱវាទសាលារាជធានីភ្នំពេញ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងមានរយៈពេល១៥ថ្ងៃ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១២ផងដែរ។

 

លោកលោកស្រីម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញបានអំពាវនាវកុំឲ្យមានការផ្លាស់ប្តូរមន្ត្រីដែលមានជំនាញខាងផ្នែកលទ្ធកម្មស្តីពីជំនាញលទ្ធកម្មសាធារណៈ  ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់គម្រោងចំណាយរបស់មន្ទីរ អង្គភាពនីមួយៗប្រចាំឆ្នាំ។ ក្នុងរយៈពេលកន្លងមកថ្នាក់ក្រោមតែងតែបន្ទោសថ្នាក់លើពីរឿងការងារលទ្ធកម្មដែលមានចន្លោះប្រហោងមិនបានឆ្លើយតបសមស្របទៅនឹងតម្រូវការជាក់ស្ដែង តែចាប់ពីពេលនេះទៅការអនុវត្តការងារលទ្ធកម្មនៅតាមអង្គភាពនានា សូមកុំឲ្យមានការផ្លាស់ប្ដូរញឹកញាប់ពេក លើកលែងតែអ្នកនោះធ្វើការមិនកើតតែម្ដង។

 

លោកស្រីម៉ក់ វណ្ណស៊ីថា បានបញ្ជាក់ថា «នេះជារបត់ថ្មី១សម្រាប់ឆ្នាំ២០១៥ដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃលើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈឆ្នាំ២០១៥ ដែលតម្រូវលើការអនុវត្តឲ្យមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា ហើយបើអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ហិរញ្ញវត្ថុនោះទេ អង្គភាពទាំងនោះពិតជាមិនអាចប្រើកញ្ចប់ថវិកាប្រចាំឆមាស ឬប្រចាំឆ្នាំបានទេ»៕

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតកោះសន្តិភាព៖ http://kohsantepheapdaily.com.kh/article/118575.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់