ពង្រឹង​សមត្ថភាព​ផ្នែក​ទំនាក់ទំនង និង​ដោះស្រាយ​ទំនាស់ ​ដល់​​សមាជិក​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ

ភ្នំពេញ ២៩ មិថុនា ២០១៦៖ អគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពលើការងារទំនាក់ទំនង និងដោះស្រាយវិវាទ ដល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សាខណ្ឌ និងអ្នកពាក់ព័ន្ធដើម្បីជំរុញការអនុវត្តការងាររបស់ក្រុមប្រឹក្សាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

ភ្នំពេញ ២៩ មិថុនា ២០១៦៖ អគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពលើការងារទំនាក់ទំនង និងដោះស្រាយវិវាទ ដល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សាខណ្ឌ និងអ្នកពាក់ព័ន្ធដើម្បីជំរុញការអនុវត្តការងាររបស់ក្រុមប្រឹក្សា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍ថាសមាជិកក្រុមប្រឹក្សាទាំងអស់ចាំបាច់ត្រូវទទួលបានវគ្គពង្រឹងសមត្ថភាពបន្ថែមផ្សេងៗដើម្បីអាចមានលទ្ធភាពបំពេញតួនាទី ភារកិច្ចឆ្លើយតបតាមតម្រូវការនានារបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ។

 

ឯកឧត្ដមបានមានប្រសាសន៍ថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នឹងប្រើប្រាស់ថវិការបស់ខ្លួនធ្វើការបណ្ដុះបណ្ដាលបន្តដល់ក្រុមប្រឹក្សាខេត្តផ្សេងទៀតឱ្យយល់ដឹងពីសារៈសំខាន់លើការងារទំនាក់ទំនង និងដោះស្រាយវិវាទ ហើយឯកឧត្ដមបានផ្ដាំផ្ញើដល់សមាជិកទាំងអស់ត្រូវខិតខំស្វែងយល់ពីបទពិសោធន៍ និងចំណុចសំខាន់ៗនែវគ្គបណ្ដុះបណ្ដាលនេះ។

 

គួរបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលស្ដីពីការងារទំនាក់ទំនង និងដោះស្រាយវិវាទ ត្រូវបានរៀបចំឡើងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ។ វគ្គបណ្ដុះបណ្ដាលនេះនឹងសិក្សាផ្ដោតលើមេរៀនបទពិសោធន៍សំខាន់ៗពីវិធីសាស្ត្រទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយសាធារណជននិងក្រុមគោលដៅ ការរៀបចំសារដែលមានលក្ខណៈសាមញ្ញ និងវិធីសាស្ត្របញ្ជូនសារឱ្យមានប្រសិទ្ធភាព តួនាទីមន្ត្រីទំនាក់ទំនងសាធារណៈ មន្ត្រីព័ត៌មាន អ្នកនាំពាក្យ  និងវិធីសាស្ត្រដោះស្រាយទំនាស់នានា៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់