អភិបាល​ខណ្ឌ​ដង្កោ បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​បេតុង​១​ខ្សែ ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ​

ភ្នំពេញ ១៤ កក្កដា ២០១៦៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង១១១ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មានមតិសំណេះសំណាល លោក នុត ពុធដារ៉ា បានលើកឡើងពីការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ តួយ៉ាងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅទូទាំងប្រទេស ហើយថ្ងៃនេះយើងបានបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែទៀត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋនៅក្បែរវត្តធុតង្គចំការដូង ដែលកន្លងមកតែងតែ ជួបប្រទះការលំបាកក្នុងធ្វើដំណើរជាពិសេសនៅរដូវវស្សា។

លោកអភិបាលក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវដែលត្រូវស្ថាបនានេះ សូមយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមក ពីការស្ថាបនាផ្លូវដើម្បីជួយសម្រួលដល់ការស្ថាបនាផ្លូវឲ្យបានឆាប់រហ័ស និងឆាប់បានប្រើប្រាស់ ដែលតាមគម្រោងផ្លូវនេះ ត្រូវស្ថាបនាក្នុងរយៈពេល៣០ថ្ងៃ គិតពីថ្ងៃបើកការដ្ឋាននេះ។ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នា ថែរក្សាផ្លូវនេះឲ្យប្រើប្រាស់បានយូរអង្វែង និងសូមជួយតាមដាន លើការងារស្ថាបនានេះជាមួយមន្ត្រីជំនាញរបស់រដ្ឋបាលខណ្ឌ និងសង្កាត់ដើម្បីជាប្រយោជន៍ របស់បងប្អូនទាំងអស់គ្នា។

សូមបញ្ជាក់ថា តាមរយៈគម្រោងអភិវឌ្ឍ របស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៦ សង្កាត់ដង្កោ មានគម្រោងស្ថាបនាផ្លូវចំនួន២ខ្សែ គឺ០១ខ្សែ ស្ថិតក្នុងភូមិខ្វា ប្រវែង ១១១ម៉ែត្រ ទទឹង០៤ម៉ែត្រ និង០១ខ្សែទៀតស្ថិតក្នុងភូមិតាឡី ប្រវែង១៤០ម៉ែត្រ ទទឹង០៦ម៉ែត្រ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់