អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែនជ័យ បើក​វេទិកា​សាធារណៈ នៅ​សង្កាត់​ភ្លើង​ឆេះរទេះ ដោះស្រាយ បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ

ភ្នំពេញ ១៩ ឧសភា ២០១៥៖ សាលាខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ បានរៀបចំបើកវេទិកាសាធារណៈ នៅវត្តជម្លុងម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយតាមសំណូមពរ និងការលើកឡើងរបស់ប្រជាពលរដ្ឋនៅទីនោះ។

វេទិកាសាធារណៈខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ លោក សេង គន្ធ អភិបាលរងខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំនគរបាល មន្ត្រីពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋសរុប២៥៦នាក់។

តាមរយៈវេទិកាសាធារណៈខាងលើនេះ បញ្ហាមួយចំនួនត្រូវបានដោះស្រាយជូនពីសំណាក់អាជ្ញាធរ និងថ្នាក់ដឹកនាំខណ្ឌរួមមាន៖ ទី១-បញ្ហាទឹកស្អាតប្រើប្រាស់ គឺ៨ភូមិអត់ទឹកស្អាតប្រើប្រាស់ទាំងអស់ ប្រើទឹកស្រះ ទី២-ភ្លើងអគ្គិសនីមានតម្លៃថ្លៃ ទី៣-អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើរយ:ពេលយូរ មានតម្លៃថ្លៃ ទី៤-បញ្ហាសំរាម ចោលផ្ដេសផ្ដាស និងទី៥-ផ្លូវ និងការស្តារប្រឡាយ។

មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា រាល់បញ្ហាដែលបងប្អូន បានលើកឡើងនេះ លោកអភិបាល ការិយាល័យជំនាញពាក់ព័ន្ធ បានឡើងបកស្រាយយ៉ាងក្បោះក្បាយ ហើយប្រជាពលរដ្ឋ ទទួលយកបាន និងបញ្ហាដែលដោះស្រាយពុំទាន់បាន និងចុះពិនិត្យតាមលទ្ធភាព ដែលអាចធ្វើបាន បើធ្វើមិនបាន នឹងធ្វើរបាយការណ៍ជូនសាលារាជធានីភ្នំពេញដោះស្រាយបន្ត៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់