សាលា​រាជធានី​កំពុង​សម្រុក​ស្ថាបនា​ផ្លូវ​ថ្មើរ​ជើង និង​ច្រាំង​ទន្លេ​មុខ​វាំង​ឱ្យ​រួច​រាល់​មុន​បុណ្យ​អុំទូក

ភ្នំពេញ ១ កញ្ញា ២០១៥៖ ដោយមានការជំរុញ និងណែនាំពីឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្រុមការងារស្ថាបនាផ្លូវថ្មើរជើង និងច្រាំងទន្លេក្នុងដំណាក់កាលទី១ ចាប់ពីក្រោយបញ្ជរព័ត៌មានមុខព្រះបរមរាជវាំង រហូតដល់កំពង់ដអរិយក្សត្រ បាននិងកំពុងខិតខំយ៉ាងមមាញឹកដើម្បីសម្រុកឲ្យបានរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។

មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវថ្មើរជើង និងច្រាំងទន្លេក្នុងដំណាក់កាលទី១ចាប់ពីក្រោយបញ្ជរព័ត៌មានមុខព្រះបរមរាជវាំងរហូតដល់កំពង់ដអរិយក្សត្រមកដល់ពេលនេះសម្រេចបានជាង៤០ភាគរយហើយ ដែលគ្រោងបញ្ចប់នៅមុនព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។

ដោយហេតុថាទឹកទន្លេឆ្នាំនេះពុំសូវឡើងខ្ពស់ ដូច្នេះបានធ្វើឲ្យកម្មករជំនាញកាន់តែមានភាពងាយស្រួលក្នុងការស្ថាបនាឲ្យបានលឿនតាមផែនការដែលបានគ្រោងទុក ចំណែកការស្ថាបនាផ្លូវថ្មើរជើង និងសួនច្បារបន្តរហូតដល់កោះពេជ្រនោះ អាចនឹងរួចរាល់នៅចុងឆ្នាំនេះ៕

អត្ថបទដកស្រង់ចេញពីទំព័រកាសែតកោះសន្តិភាព

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់