ការ​ពង្រឹង​តួនាទី ភារកិច្ច​របស់​មន្ត្រី​សម្របសម្រួល​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ២៧ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយកម្មវិធី EU-SPACE កាលពីថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ២០១៤ បានរៀបចំសិក្ខាសាលាដើម្បីពង្រឹងតួនាទី ភារកិច្ច របស់មន្ត្រីសម្របសម្រួលក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការផ្ទេរចំណេះដឹងទៅកាន់ មន្ត្រីលេខាធិការក្រុមប្រឹក្សា និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅសណ្ឋាគារសាន់វេ។

ភ្នំពេញ ២៧ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយកម្មវិធី EU-SPACE កាលពីថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ២០១៤

បានរៀបចំសិក្ខាសាលាដើម្បីពង្រឹងតួនាទី ភារកិច្ចរបស់មន្ត្រីសម្របសម្រួលក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការផ្ទេរចំណេះដឹង

ទៅកាន់មន្ត្រីលេខាធិការក្រុមប្រឹក្សា និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅសណ្ឋាគារសាន់វេ។

 

សិក្ខាកាមត្រូវបានបែងចែកជាបីថ្នាក់ ដោយក្នុងមួយថ្នាក់មានសិក្ខាកាមចូលរួមប្រមាណចន្លោះពី៧៤នាក់ ទៅ៧៦នាក់។ ថ្នាក់ទី១ ធ្វើនៅ

ថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៤។ ថ្នាក់ទី២ធ្វើនៅថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៤។ ថ្នាក់ទី៣ធ្វើនៅថ្ងៃទី០៣-០៤ ខែកញ្ញា ឆ្នាំ២០១៤។ 

 

សិក្ខាសាលាវគ្គទីមួយនេះមានការចូលរួមពីប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាជាស្ត្រី សមាជិកក្រុមប្រឹក្សាមកពីគណបក្សនយោបាយ

ដែលបានសំឡេងភាគតិច មន្ត្រីសម្របសម្រួលក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ

ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ សរុបចំនួន៨៩នាក់ (ស្រី ២៦នាក់)។ ដោយឡែកសិក្ខាសាលាវគ្គទី២

និងទី៣ នឹងធ្វើនៅពេលខាងមុខដោយមានការចូលរួមពីខេត្តគោលដៅផ្សេងទៀត។

 

មានមតិបើកកម្មវិធីសិក្ខាសាលា លោក សុខ សុទ្ធី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប

បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលាដែលជាឱកាសបានជួបអង្គុយជជែកពិភាក្សាគ្នារវាងក្រុមប្រឹក្សា និងមន្ត្រីសម្របសម្រួលក្រុមប្រឹក្សា

ដើម្បីពិនិត្យមើលពីសមិទ្ធផល បញ្ហាប្រឈមដែលកើតមានក្នុងពេលកន្លងមក និងកំណត់ទិសដៅដែលត្រូវអនុវត្តក្នុងអាណត្តិ៥ឆ្នាំខាងមុខ

ថាតើត្រូវធ្វើដូចម្ដេច និងអ្វីខ្លះដែលអាចធ្វើបានដើម្បីអភិវឌ្ឍសហគមន៍របស់ខ្លួន។ 

 

លោកសុខ សុទ្ធី បានបន្តទៀតថា ក្រុមប្រឹក្សាមានតួនាទីសំខាន់ណាស់ដែលជាក្បាលម៉ាស៊ីនសម្រាប់ដឹកនាំអភិវឌ្ឍសហគមន៍របស់ខ្លួន

ទាំងមូល។ នៅពេលខាងមុខ រាជរដ្ឋាភិបាលនឹងផ្ទេរមុខងារ និងការទទួលខុសត្រូវកាន់តែច្រើនឡើងដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែល

ទាមទារឱ្យក្រុមប្រឹក្សា និងមន្ត្រីសម្របសម្រួលក្រុមប្រឹក្សាត្រូវពង្រឹងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនបន្ថែមទៀត។

 

ក្នុងសិក្ខាសាលានោះ ក្រោមការសម្របសម្រួលពីជំនាញការអន្តជាតិរបស់អង្គការ GIZ សិក្ខាកាមទាំងអស់បានបែងចែកក្រុមពិភាក្សា

តាមខេត្តនីមួយៗ ដើម្បីស្វែងរកទស្សនៈវិស័យរួមទាក់ទងនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនិង

តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា និងការរំពឹងទុកពីការគាំទ្ររបស់មន្ត្រីសម្របសម្រួលក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់