លោក​អភិបាល​ខណ្ឌ​ដង្កោ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​ដង្កោ

ភ្នំពេញ ១២ ធ្នូ ២០១៤៖ លោកនុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដង្កោ ដោយមានការចូលរួមពីអភិបាលរងអធិការនគរបាល…

ភ្នំពេញ ១២ ធ្នូ ២០១៤៖ លោកនុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដង្កោ ដោយមានការចូលរួមពីលោកកញ្ញា អភិបាលរងអធិការនគរបាល មេបញ្ជាការរងកងរាជអាវុធហត្ថ ចៅសង្កាត់ នាយប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១៣ មេភូមិទាំង៨៧ មន្ត្រីរាជការសាលាខណ្ឌ និងនាយកសាលារៀនទាំងអស់ក្នុងខណ្ឌ។

 

លោក នុត ពុធដារ៉ា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការណែនាំដោយផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា៖ (១). គណៈបញ្ជាការឯកភាពសង្កាត់ដឹកនាំដោយចៅសង្កាត់ត្រូវធ្វើការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន អនុវត្តឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ជាពិសេសល្បែងស៊ីសង ឆ្នោត កន្ទុយលេខ ត្រូវលប់បំបាត់ឲ្យអស់ពីមូលដ្ឋាន។ (២). រៀបចំធ្វើវេទិកាសាធារណៈឲ្យបានទៀងទាត់ដើម្បីឆ្លើយតបបានទាន់ពេលវេលា និងចំគោលបំណងរបស់ប្រជាពលរដ្ឋ (៣). គ្រប់សាលារៀនត្រូវពង្រឹងវិន័យ និងជៀសវាងការកើតមានឡើងនូវក្មេងទំនើងក្នុងសាលាហើយត្រូវរាយការណ៍បន្ទាន់មក អាជ្ញាធរមូលដ្ឋាន។ (៤). គ្រប់ភូមិ សង្កាត់ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការផ្តល់សេវា តាមរយៈការិយាល័យច្រកចេញ ចូលតែមួយ (៥). សង្កាត់ និងភូមិ ត្រូវពិនិត្យលើរាល់ឯកសារ ដែលត្រូវចុះហត្ថលេខា ឬផ្តិតស្នាមមេដៃឲ្យបានច្បាស់លាស់ជៀសវាងកំហុសឆ្គងនានាដូចជាការចុះហត្ថលេខា លើដីដែលហាមឃាត់ដោយរដ្ឋដូចជាចំណីផ្លូវសាធារណៈ ចំណីស្ទឹង ដីដែលជាប់ ស.ជ.ណ របស់រដ្ឋាភិបាលជាដើម (៦). រាល់សំណង់ទាំងអស់ត្រូវជំរុញឲ្យសុំច្បាប់ឲ្យបានត្រឹមត្រូវ សំណង់ដែលមានទំហំក្រោម៥០០ម៉ែត្រក្រឡា អនុញ្ញាតច្បាប់ត្រឹមខណ្ឌ លើសពីនេះត្រូវបញ្ជូនបន្ត ទៅសាលារាជធានីភ្នំពេញ។ 

 

ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌក៏បានឧបត្ថម្ភជាអង្រឹង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៣ ក្នុងមួយប៉ុស្តិ៍ ទទួលបានអង្រឹងចំនួន០៣ សរុបថវិកា១.៨៧២.០០០រៀល៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់