សង្កាត់​ចំនួន​០៤ បន្ថែម​ទៀត​ទទួល​បាន​ផ្លូវ​បេតុង តាមរយៈ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខណ្ឌ​ដង្កោ​ ឆ្នាំ​២០១៤

ភ្នំពេញ ១២ វិច្ឆិកា ២០១៤៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកនុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០៤ខ្សែ ដែលមានប្រវែងសរុប១.៧៣៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំនួន០៤រួមមាន៖ សង្កាត់រលួស សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់ព្រែកកំពឹស។

ភ្នំពេញ ១២ វិច្ឆិកា ២០១៤៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកនុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួមជា

អធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០៤ខ្សែ ដែលមានប្រវែងសរុប១.៧៣៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំនួន០៤រួមមាន៖ សង្កាត់រលួស

សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់ព្រែកកំពឹស។

 

លោក អភិបាលខណ្ឌបានធ្វើការអបអរសាទរចំពោះការទទួលបានផ្លូវបេតុងថ្មីក្នុងសង្កាត់ទាំង០៤ ដែលបានកាត់បញ្ចូលមកក្រោមការគ្រប់គ្រង

របស់រដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញដែលសង្កាត់ទាំងនេះនៅមានផ្លូវបេតុងតិចតួចនៅឡើយ។

 

លោក អភិបាលខណ្ឌមានប្រសាសន៍ថា នៅពេលនេះតាមរយៈគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៤ យើងបានស្ថាបនាជាផ្លូវបេតុងដែល

មានទទឹង ០៤ម៉ែត្រ សម្រាប់ប្រើប្រាស់ក្នុងភូមិសង្កាត់ ហើយនៅឆ្នាំក្រោយៗទៀត យើងនឹងបន្តស្ថាបនាជាផ្លូវបេតុងបន្ថែមទៀតទាំងតាមរយៈ

គម្រោងមូលនិធិសង្កាត់ និងគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ដែលនេះជាសមទ្ធិផលរបស់សង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញ។

 

លោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវស្ថាបនាទាំង ៤សង្កាត់ឲ្យមានអធ្យាស្រ័យ និងយោគយល់

ចំពោះផលប៉ះពាល់តិចតួចកើតឡើងមកពីការស្ថាបនាផ្លូវ និងសូមតាមដានការងារស្ថាបនា របស់ក្រុមហ៊ុន ប្រសិនបើមានបញ្ហាសូមរាយការណ៍បន្ទាន់មកដល់សង្កាត់ និងមន្ត្រីជំនាញដើម្បីចាត់វិធានការ។

 

គួរបញ្ជាកថា ផ្លូវបេតុងដែលបើកការដ្ឋានស្ថាបនា ក្នុងឱកាសនេះ ជាផ្លូវបេតុង ឆ្អឹងដែក ស្ថិតក្នុងគម្រោងថវិកា របស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៤ រួមមាន៖

  • ភូមិក្រពើទ្រោម សង្កាត់រលួស មានប្រវែង ៤៣០ម៉ែត្រ ទទឹង ០៤ម៉ែត្រ
  • ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម មានប្រវែង ៤០០ម៉ែត្រ ទទឹង ០៤ម៉ែត្រ
  • ភូមិក្រាំងក្រូច សង្កាត់ទៀន មានប្រវែង ៤២៣ម៉ែត្រ ទទឹង ០៤ម៉ែត្រ
  • ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស មានប្រវែង ៤៨៥ម៉ែត្រ ទទឹង ០៤ម៉ែត្រ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអំពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់