អភិបាល​រាជធានី និង​អាជ្ញាធរ​ទាំង​១២​ខណ្ឌ បើក​កិច្ចប្រជុំ​ពាក់ព័ន្ធ អំពី​បញ្ហា​ជួលជុល​ផ្លូវ​ និង​អណ្ដូង​លូ

ភ្នំពេញ ៦ ឧសភា ២០១៦៖ ខណៈដែលរដូវវស្សា កំពុងតែឈានមកដល់ អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១២ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំពាក់ព័ន្ធ បញ្ហាជួលជុលផ្លូវ និងអណ្តូងលូ។

ភ្នំពេញ ៦ ឧសភា ២០១៦៖ ខណៈដែលរដូវវស្សា កំពុងតែឈានមកដល់ អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១២ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំពាក់ព័ន្ធ បញ្ហាជួលជុលផ្លូវ និងអណ្តូងលូ។

 

ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កន្លងមកមានការរិះគន់ ពីប្រជាពលរដ្ឋពាក់ព័ន្ធនិងបញ្ហា ជួសជុលលូ និងផ្លូវនេះ ភាពខ្វះការទទួលខុសត្រូវរបស់អ្នកម៉ៅការ បន្តពីសាលារាជធានី ការជីកលូទុកចោលមុខផ្ទះប្រជាពលរដ្ឋ ដែលមិនអាច ប្រកបរបរអាជីវកម្មរបស់ពួកជារឿយៗប្រជាពលរដ្ឋតែងលើកឡើងថា ធ្វើផ្លូវស្ទះលូ ធ្វើលូស្ទះផ្លូវ ធ្វើយូរៗទៅ ស្ទះទាំងផ្លូវ ស្ទះទាំងលូ។

 

ក្រៅពីការលើកឡើងពីបញ្ហាធ្វើផ្លូវខាងលើនេះ ឯកឧត្ដមបានជំរុញដល់មន្ត្រីជំនាញ ពន្លឿនដល់ការ ស្ថាបនាស្ថានីយ៍បូមទឹក ដែលកំពុងដំណើរការសាងសង់សព្វថ្ងៃនេះ អោយលឿនរួចរាល់ ខណៈរដូវភ្លៀងចាប់ធ្លាក់បណ្ដើរមកហើយ។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរាជធានី បានស្នើដល់អភិបាលខណ្ឌនៅកណ្តាលក្រុង បន្តចុះធ្វើការលុបសំបុកមាន់តាមខណ្ឌរៀងៗខ្លួន ក្នុងនោះមន្ទីរសាធារណការចូលរួមសម្របសម្រួលផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល


 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់