សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​វគ្គ​បណ្ដុះបណ្ដាល​ប្រមូល​ទិន្នន័យ​ភូមិ សង្កាត់ ខណ្ឌ

ភ្នំពេញ ៣ ធ្នូ ២០១៤៖  ដោយសារតែមានការអភិវឌ្ឍន៍បន្តបន្ទាប់ និងប្រជាពលរដ្ឋ មានកំណើនពី១ឆ្នាំ ទៅ១ឆ្នាំឥតឈប់ឈរនោះ ដូច្នេះមន្ត្រីថ្នាក់មូលដ្ឋានចាំបាច់ត្រូវតែស្វែងយល់បន្ថែម ពីរបៀបប្រមូលទិន្នន័យនៅក្នុងមូលដ្ឋានធ្វើយ៉ាងណាឲ្យមានភាពជាក់លាក់ និងច្បាស់លាស់ ទើបនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ សាលាខណ្ឌពោធិ៍សែនជ័យ…

ភ្នំពេញ ៣ ធ្នូ ២០១៤៖  ដោយសារតែមានការអភិវឌ្ឍន៍បន្តបន្ទាប់ និងប្រជាពលរដ្ឋ មានកំណើនពី១ឆ្នាំ ទៅ១ឆ្នាំឥតឈប់ឈរនោះ ដូច្នេះមន្ត្រីថ្នាក់មូលដ្ឋានចាំបាច់ត្រូវតែស្វែងយល់បន្ថែម ពីរបៀបប្រមូលទិន្នន័យនៅក្នុងមូលដ្ឋានធ្វើយ៉ាងណាឲ្យមានភាពជាក់លាក់ និងច្បាស់លាស់ ទើបនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ សាលាខណ្ឌពោធិ៍សែនជ័យ បានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីថ្នាក់ ភូមិ សង្កាត់ និងខណ្ឌឲ្យស្វែងយល់បន្ថែមពីការប្រមូលទិន្នន័យភូមិ សង្កាត់ ខណ្ឌនេះ។

 

ការបើកវគ្គនេះធ្វើឡើង ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលរងនៃគណៈអភិបាលខណ្ឌ តំណាងឲ្យលោកហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីមន្ត្រីជុំវិញការិយាល័យខណ្ឌ មេភូមិ ចៅសង្កាត់ទាំង១០និងអ្នកពាក់ព័ន្ធដែលមានសមាជិកចូលរួមសរុបប្រមាណ២០០នាក់។

 

នៅក្នុងពិធីនោះលោក ឃឹម ស៊ុនសូដា បានថ្លែងទៅកាន់សិក្ខាកាមថាវគ្គបណ្ដុះបណ្ដាលមានសារៈសំខាន់ណាស់គឺក្នុងគោលបំណងចង់ឲ្យមន្ត្រីជុំវិញការិយាល័យខណ្ឌ សង្កាត់ ភូមិ ស្វែងយល់ បន្ថែមពីរបៀបប្រមូលទិន្នន័យពីព្រោះពី១ឆ្នាំទៅ១ឆ្នាំ ប្រជាពលរដ្ឋមានការកើនឡើង ឯការអភិវឌ្ឍន៍ ក៏មានការរីកចម្រើនឥតឈប់ឈរ។ ដូច្នេះសូមអំពាវនាវដល់ថ្នាក់ភូមិ សង្កាត់ ត្រូវតែពិនិត្យក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ពីចំនួនប្រជាពលរដ្ឋ តើអ្នកមានទីលំនៅ អចិន្ត្រៃយ៍ប៉ុន្មាន និងអ្នកចំណាកស្រុក ឬក៏អ្នកមកស្នាក់អាស្រ័យបណ្តោះអាសន្នប៉ុន្មាន។  មិនតែប៉ុណ្ណោះ ការបំរើប្រជាពលរដ្ឋគឺ យើងត្រូវបំរើឲ្យចំគោលដៅ និងតម្រូវការរបស់ពួកគាត់ទើបយើងមិនលំបាក ហើយប្រជាពលរដ្ឋ ក៏លោកទទួលបានភាពកក់ក្តៅ ពីយើងជាអាជ្ញាធរផងដែរ។

 

លោកបានបន្តថា ការបើកវគ្គបណ្ដុះបណ្ដាលនាពេលនេះ សម្រាប់សៀវភៅទិន្នន័យសង្កាត់មានសូចនាករចំនួន ១១៧ និងសៀវភៅទិន្នន័យសម្រាប់ថ្នាក់ខណ្ឌ គឺមាន៤៩សូចនាករ។ ដូច្នេះបន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលរួច នាយករដ្ឋបាលសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីបច្ចេកទេសគាំទ្រសង្កាត់ ត្រូវយកចិត្តទុកដាក់ពិនិត្យ ផ្ទៀងផ្ទាត់ ទិន្នន័យឲ្យបានត្រឹមត្រូវ និងច្បាស់លាស់មុននឹងបញ្ជូនមកសាលាខណ្ឌ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល ចេញផ្សាយថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់