បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិទី២ នៅ​ខណ្ឌ​សែនសុខ

ភ្នំពេញ ៣ ធ្នូ ២០១៤៖ នៅសាលាខណ្ឌសែនសុខ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ…

ភ្នំពេញ ៣ ធ្នូ ២០១៤៖ នៅសាលាខណ្ឌសែនសុខ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ រួមជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សា ថ្នាក់ដឹកនាំ មន្រ្តីសាលាខណ្ឌ កងកម្លាំងប្រដាប់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត។

 

លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានលើកឡើងពីរបាយការណ៍ប្រចាំខែ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌ ក្នុងនោះផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈគឺការទប់ស្កាត់ និងបង្រ្កាបសកម្មភាពលួច ឆក់ប្លន់ បង្រ្កាបនិងទប់ស្កាត់សកម្មភាព ចែកចាយការ ចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ទប់ស្កាត់និងបង្ក្រាប អំពើអនាចា ការជូញដូរស្ត្រី កុមារ អំពើហិង្សាក្នុងគ្រួសារ ទបស្កាត់សកម្មភាពក្មេងទំនើង និងដកហូតវត្ថុតាងមួយចំនួនប្រគល់ឲ្យជនរងគ្រោះវិញ។

 

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ បានបកស្រាយបំភ្លឺនូវសំនួរ ឬសំណូមពរផ្សេងៗ ដែលសមាជិកក្រុមប្រឹក្សាបានឡើងដើម្បីឲ្យរដ្ឋបាលខណ្ឌមានការកែលំអរនូវបញ្ហាខ្វះចន្លោះ មួយចំនួនផងដែរ។

 

ឯកឧត្ដម ម៉ប់ សារិន បានជម្រាបទៅប្រជាពលរដ្ឋថា មន្រ្តីទាំងអស់គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដែលជាម្ចាស់អំណាច ដូច្នេះប្រជាពលរដ្ឋទាំងនោះអាចរាយការណ៍អំពីភាពមិនក្រក្រតី និងភាពអសកម្មរបស់មន្រ្តីទាំងនោះដល់ថ្នាក់ដឹកនាំបាន។

 

ជាមួយគ្នានេះឯកឧត្ដមបានណែនាំ និងជំរុញទៅកាន់ថ្នាក់ដឹកនាំ និងមន្រ្តីសាលាខណ្ឌទាំងអស់ ត្រូវបង្កើនការយកចិត្តទុក និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់វេលា និងមានប្រសិទ្ធភាពជាទីបំផុត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល ចេញផ្សាយថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់