អភិបាល​ខណ្ឌ​ដង្កោ ចុះ​ពិនិត្យ​ការ​ជួសជុល​ប្រឡាយ​នៅ​ក្នុង​សង្កាត់​ក្រាំងពង្រ និង​សង្កាត់​ពងទឹក (DAP)

ភ្នំពេញ ៨ ធ្នូ ២០១៤៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោបានដឹកនាំមន្ត្រីរាជការសាលាខណ្ឌដង្កោ និងសង្កាត់ពាក់ព័ន្ធ ចុះពិនិត្យការជួសជុលប្រឡាយមួយខ្សែប្រវែង១៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ និងសង្កាត់ពងទឹក ខណ្ឌដង្កោ ដែលជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៤។

ក្នុងឱកាសជួបជាមួយបងប្អូនប្រជាកសិករ ដែលទទួលផលពីការជួសជុលប្រឡាយខាងលើ ដើម្បីយកទឹកស្រោចស្រពដីស្រែរបស់ខ្លួនក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានលើកឡើង អំពីការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តួយ៉ាងនៅថ្ងៃនេះ រដ្ឋបាលខណ្ឌបានធ្វើការជួសជុលប្រឡាយមួយខ្សែដែលមានប្រវែង១៥០០ម៉ែត្រ ដែលជាប្រឡាយមេ ប្រើ ប្រាស់ជាប្រឡាយយកទឹកស្រោចស្រពដីស្រែរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន០៤ គឺសង្កាត់ក្រាំងពង្រ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ក្រាំងពង្រ បានជួសជុលសម្រួលដល់តម្រូវការ របស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើស្រែចម្ការ ហើយប្រឡាយនេះបានផ្ដល់ផលលើការស្រោចស្រពដីស្រែប្រមាណ ៥០០ហិកតា។

ប្រឡាយមេមួយខ្សែដែលបាន និងកំពុងជួសជុលក្នុងឱកាសនេះ មិនគ្រាន់តែជាប្រឡាយ សម្រាប់យកទឹកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រឡាយសម្រាប់រំដោះទឹកផងដែរ។

គួរបញ្ជាក់ថា ប្រឡាយមួយខ្សែនេះ បានជួសជុលក្រោមគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៤ ក្នុងប្រវែង១៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ទទួលការស្ថាបនាដោយក្រុមហ៊ុនលីនសុគន្ធា ហើយត្រូវជួសជុលបញ្ចប់ក្នុងរយៈពេល៣០ថ្ងៃ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល៖ http://www.dap-news.com/2011-06-14-02-39-55/100553-2014-12-08-08-24-46.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់