សាលា​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី​១​កន្លែង​ និង​ផ្លូវ​ថ្មើរជើង​១​ខ្សែ

ភ្នំពេញ ២ កក្កដា ២០១៤៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញបច្ចេកទេសកាលពីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នំា២០១៤ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានថ្លែងថា អាជ្ញាធររាជធានី គ្រោងសាងសង់ស្ពានអាកាសចំនួន២ កន្លែងដែលស្ថិតនៅលើបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបទួលគោក (មុខពន្ធដារ) និងស្តុបផ្លូវបំបែកហាណូយ (បុរី១០០ខ្នង) និងផ្លូវក្រោមដី ១ កន្លែងស្ថិតនៅចំណុចស្តុបកាណាឌីយ៉ា។ 

ភ្នំពេញ ២ កក្កដា ២០១៤៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញបច្ចេកទេសកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នំា២០១៤ ឯកឧត្ដម ប៉ា សុជាតិវង្ស

អភិបាលរាជធានីភ្នំពេញបានថ្លែងថា អាជ្ញាធររាជធានី គ្រោងសាងសង់ស្ពានអាកាសចំនួន២ កន្លែងដែលស្ថិតនៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី

ត្រង់ចំណុចស្តុបទួលគោក (មុខពន្ធដារ) និងស្តុបផ្លូវបំបែកហាណូយ (បុរី១០០ខ្នង) និងផ្លូវក្រោមដី ១ កន្លែងស្ថិតនៅចំណុចស្តុបកាណាឌីយ៉ា។

ដោយឡែកផ្លូវថ្មើរជើង និងសាងសង់ ចាប់ពីបញ្ជរព័ត៌មានទេសចរមុខព្រះបរមរាជវំាង រហូតដល់សួនបាសាក់ ស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ។ ផ្លូវ និង

ស្ពានទំាង៤ នេះ អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំឯកសាររួចរាល់ អស់ហើយនៅតែដាក់ជួនរាជរដ្ឋាភិបាល សម្រេចចុងក្រោយតែប៉ុណ្ណោះ ហើយ

ការរដ្ឋាននឹងចាប់ផ្ដើមបន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួចស្ពានអាកាសស្ទឹងមានជ័យនៅចុងឆ្នំា ២០១៤ នេះ។

 

ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បច្ចុប្បន្ននេះបញ្ហាប្រឈមខ្លំាងនៅរាជធានីភ្នំពេញ គឺការកកស្ទះចរាចរដោយសារកំណើនមនុស្ស រថយន្ដ

យានយន្ដគ្រប់ប្រភេទ ពីមួយថ្ងៃទៅមួយថ្ងៃចេះតែកើនឡើងឥតឈប់ ដោយសារផ្លូវមានសភាពតូច ប្រព័ន្ធលូក៏តូច ផ្ទៃដីរាជធានីភ្នំពេញក៏តូច ដែលកាលពី

សម័យមុនតម្រូវឲ្យមនុស្សរស់នៅតែចំនួន១០ ម៉ឺននាក់តែប៉ុណ្ណោះ តែឥឡូវមានប្រជាពលរដ្ឋប្រមាណជាង២ លាននាក់ទៅហើយ ដូច្នេះ តម្រូវការ

របស់ក្រុមគ្រួសារនីមួយៗក៏មានច្រើនតាមសម័យកាលនោះដែរ ។

 

ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្ដថា ដោយហេតុផលនេះហើយ បានជាអាជ្ញាធររាជធានីភ្នំពេញត្រូវតែសម្រេចសាងសង់ស្ពានអាកាសចំនួន២

ផ្លូវក្រោមដីចំនួន១ និងផ្លូវ សម្រាប់ថ្មើរជើង១ ខ្សែនៅចំកណ្ដាលរាជធានីភ្នំពេញនេះឡើង គឺក្នុងគោលបំណង ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងផ្ដល់

នូវសោភ័ណភាពសម្រស់ឲ្យកាន់តែស្រស់បំព្រងឡើង ដើម្បី ទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនា នៅរាជធានីភ្នំពេញឲ្យកាន់តែច្រើនឡើងថែមទៀត។

 

ឯកឧត្តមបន្ដថា សម្រាប់គម្រោងសាងសង់ផ្លូវថ្មើរជើង តាមបណ្ដោយមាត់ទន្លេ ចាប់ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាជវំាង ដល់គល់ស្ពាន

ព្រះមុនីវង្សក្បាលថ្នល់នេះ គឺគ្រោងស្ថាបនាជាពីរដំណាក់កាល ដំណាក់កាលទី ១ គឺយើងស្ថាបនាចាប់ពី បញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាជវំាង

ដល់ស្ពានកោះពេជ្រ និងដំណាក់កាលទី២ ចាប់ស្ពានកោះពេជ្រដល់ស្ពានព្រះមុនីវង្សក្បាលថ្នល់ គឺសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដើរកម្សាន្ដ និងហាត់ប្រាណដោយមិនប៉ះពាល់រំខានពីរថយន្ដ ម៉ូតូ ឬកង់នោះទៀតឡើយ។

 

បន្ទាប់ពីយើងសាងសង់ទំាង២ ដំណាក់កាលនេះរួចហើយ យើងគ្រោងបន្ដសាងសង់ចាប់ មុខព្រះបរមរាជវំាងទៅដល់គល់ស្ពានជ្រោយចង្វារទំាងនៅ

ត្រើយខាងលិចទន្លេ និងនៅខាងកើតទន្លេបន្ដទៀត។ ដំណាក់ទី ៣ នេះ បញ្ចប់យើងនឹងបន្ដទៅដំណាក់កាលទី៤ គឺចាប់ពីគល់ស្ពានជ្រោយចង្វារ

ទំាងសង់ខាង (ខាងលិចខាងកើតទន្លេ) រហូតទៅដល់ខណ្ឌ ព្រែកព្នៅ (ស្ពាន់លីយ៉ុងផាត់ ) ទើបញ្ចប់ នៃការស្ថាបនាផ្លូវសម្រាប់ថ្មើរជើងនៅតាមបណ្ដោយ

មាត់ទន្លេនេះ នេះជាគម្រោង ដែលអាជ្ញាធររាជធានីភ្នំពេញ បានគិតរួចជាសម្រេច ដើម្បីដាក់ជូនទៅរាជរដ្ឋាភិបាលសម្រេចជាចុងក្រោយ៕អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)  

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់