សម្តេចនាយករដ្ឋមន្ត្រី៖ ការផ្ទេរអំណាច ការទទួល​ខុសត្រូវ ​មុខងារ និង​ធនធាន​ពី​ថ្នាក់ជាតិ ដើម្បី​​កែលម្អ​សេវាសាធារណៈ​ នៅ​មូលដ្ឋាន ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព​ និង​គណនេយ្យភាព​

ភ្នំពេញ ៤ វិច្ឆិកា ២០១៤៖ យោងតាមសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ដែលបានបញ្ជូនទៅរដ្ឋសភា កាលពីថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០១៤ បានលើកឡើងនូវ វិធានការ…

ភ្នំពេញ ៤ វិច្ឆិកា ២០១៤៖ យោងតាមសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ដែលបានបញ្ជូនទៅរដ្ឋសភា កាលពីថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០១៤ បានលើកឡើងនូវ វិធានការក្នុងការអនុវត្ដន៍ច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ដោយបានបង្ហាញ វិធានការមួយចំនួន។ ក្នុងនោះ សម្តេចតេជោ ក៏បានលើកឡើងនូវ៖ «ការបន្ដជំរុញ ការអនុវត្ដន៍កម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ជាពិសេសបន្ដពង្រឹង សមត្ថភាពរដ្ឋបាលបច្ចេកទេសនិងការ គ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រប់ស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិ  ដើម្បី ធានាការអនុវត្ដន៍ប្រកបដោយភាព រលូននូវការផ្ទេរអំណាច ការទទួល ខុសត្រូវមុខងារ និងធនធានពីថ្នាក់ជាតិ ក្នុងគោលបំណងសម្រេចបាននូវការ កែលម្អសេវាសាធារណៈនៅតាម មូលដ្ឋានប្រកបដោយឱ្យតម្លាភាព ប្រសិទ្ធភាពនិងគណនេយ្យភាព»។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់