អភិបាល​ខេត្ត​ប៉ៃលិន​​ចូលរួម​បើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម មួយ​ខ្សែ​ប្រវែង​ ៤៨៥០ម៉ែត្រ

ប៉ៃលិន ១៧ សីហា ២០១៦៖ ឯកឧត្ដម កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមបើកការដ្ឋានជួសជុលកំណាត់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៤៨៥០ម៉ែត្រ នៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប៉ៃលិន ១៧ សីហា ២០១៦៖ ឯកឧត្ដម កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមបើកការដ្ឋានជួសជុលកំណាត់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៤៨៥០ម៉ែត្រ នៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

 

ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការទទួលបានសន្តិភាព ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានឱកាសកសាងអភិវឌ្ឍន៍ខេត្ត ក្រុង ឱ្យមានការរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដើម្បីជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

 

ផ្លូវលំជាច្រើនខ្សែទាំងនៅក្នុងទីក្រុង និងនៅជនបទ អាជ្ញាធរខេត្តបានរៀបចំបាតគ្រឹះផ្លូវរួចរាល់ សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋជាបណ្តើរៗ ហើយមានផ្លូវជាច្រើនខ្សែទៀត បានសម្រេច ការកសាងជាស្ថាពរផងដែរ។

 

ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្តែងសម្រាប់ឱកាសពេលនេះអាជ្ញាធរខេត្តបានបើកការដ្ឋានជួស ជុលផ្លូវលំមួយខ្សែបន្ថែមទៀត សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលផ្លូវនេះយើង ធ្លាប់បានកសាងពីមុនរួចមកហើយតែត្រូវបានខូចខាតទៅវិញមួយចំនួនធំ។

 

ឯកឧត្តមបានបន្តថា ខេត្តពិតជានៅមានតម្រូវការផ្លូវថ្នល់ច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ដឹកជញ្ជូនកសិផល ប៉ុន្តែត្រូវធ្វើដោយសន្សឹមៗពីមួយឆ្នាំទៅមួយឆ្នាំទៅតាមលទ្ធភាពរបស់របស់ខេត្ត ហើយឱ្យតែនៅមានសន្តិភាព មានការឯកភាពជាតិ នឹងនៅតែមានឱកាសកសាង អភិវឌ្ឍន៍ខេត្ត ក្រុង ឱ្យរីកចម្រើនជាលំដាប់។

 

ឯកឧត្តមក៏បានណែនាំសូមឱ្យប្រជាពលរដ្ឋត្រូវចេះជួយថែរក្សា ចេះសំអាតផ្លូវថ្នល់ដើម្បី ធានាការប្រើប្រាស់បានយូរអង្វែង ព្រោះវាជាផ្លូវរបស់យើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផ្លូវនេះ។

 

គួរបញ្ជាក់ថា កំណាត់ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែរនេះ គឺជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ សម្រាប់ដឹកកសិផល ក៏ដូចជាការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលផ្លូវនេះមានប្រវែង ៤៨៥០ម៉ែត្រ ទទឹង៧ម៉ែត្រ មានសំណង់លូ ០៧កន្លែង ដោយចាប់ផ្តើមពីចំណុចគល់ស្ពានបេឡេ ផ្លូវបំបែកភូមិអូរតាវ៉ៅ រហូតដល់ ផ្លូវបំបែកពេជ្រគិរី ចំនុចខ្ទមអ្នកតា ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលចំណាយកញ្ចប់ថវិកាជួសជុលរបស់សាលាខេត្តប៉ៃលិន៕ ដោយ៖ សាយ សុន

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់