ព្រឹទ្ធសភា​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​វិមជ្ឈការ វិសហ​មជ្ឈការ និង​យេនឌ័រ​នៅ​ខេត្ត​ប៉ៃលិន (AKP)

ប៉ៃលិន ៨ កញ្ញា ២០១៤៖ វេទិកាថ្នាក់ខេត្ត ស្តីពីការស្វែងយល់អំពីការអនុវត្តគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ បានរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អាជ្ញាធរខេត្ត…

ប៉ៃលិន ៨ កញ្ញា ២០១៤៖ វេទិកាថ្នាក់ខេត្ត ស្តីពីការស្វែងយល់អំពីការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ

បានរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អាជ្ញាធរខេត្ត

គ្រប់លំដាប់ថ្នាក់ តំណាងក្រសួង មន្ទីរជំនាញជុំវិញខេត្ត និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់បានបើកធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម

ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិន។

 

ឯកឧត្តម ទេព ងន បានមានប្រសាសន៍ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីនីតិកាលទី២ មកដល់នីតិកាលទី៣នេះ កើតឡើង

ពីការបោះឆ្នោត ហើយសមាជិកព្រឹទ្ធសភាភាគច្រើនលើសលប់ត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកតំណាងរាស្ត្រ

ក្នុងតំណែង ហេតុនេះសមាជិកព្រឹទ្ធសភាជាអ្នកតំណាងឲ្យសិទ្ធិ និងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជាម្ចាស់ឆ្នោតនៅ

ក្នុងភូមិភាគទាំង៨ ព្រមទាំងផលប្រយោជន៍របស់ប្រជាជាតិខ្មែរទាំងមូល។ 

 

 

ឯកឧត្តម ទេព ងន បាន មានប្រសាសន៍ថា ដោយសារភាពជាតំណាងនេះ សមាជិកព្រឹទ្ធសភាត្រូវយកចិត្តទុកដាក់ស្តាប់មតិយោបល់ សំណូមពរ

បញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងលើការប្រតិបត្តិការងារជាក់ស្តែង និង ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅ

ថ្នាក់មូលដ្ឋាន តាមរយៈការចូលរួមរិះរកវិធីសាស្ត្រដោះស្រាយនូវសំណូមពរ បញ្ហាប្រឈមរបស់ម្ចាស់ឆ្នោត ព្រមទាំងជួយជំរុញដំណើរការកំណែទម្រង់

វិមជ្ឈការ នៅមូលដ្ឋានទូទាំងប្រទេសឲ្យប្រពឹ្រត្តទៅបានរលូនកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងមានប្រជាធិបតេយ្យនៅថ្នាក់ជាតិ

និងថ្នាក់ក្រោមជាតិត្រូវដើរទន្ទឹមគ្នានោះ ទើបប្រជាជាតិយើងទទួលបាននូវភាពសុខដុមរមនា និងការអភិវឌ្ឍពិតប្រាកដ ហើយព្រឹទ្ធសភាក៏

បានយកចិត្តទុកដាក់យ៉ាងសំខាន់អំពីស្ថានភាពស្ត្រី និងកុមារនៅក្នុងសង្គម ជាពិសេសសមាជិកាក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោតដោយ

បានបង្កើតក្រុមសមាជិកាព្រឹទ្ធសភា ដែលមានសមាជិកព្រឹទ្ធសភាជាស្ត្រីទាំងអស់ចូលរួម។

 

ឯកឧត្តមបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋ សភាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តអនុវត្តន៍កំណែទម្រង់វិមជ្ឈការ

វិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ តាមរយៈការបន្តពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ បន្តអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ

ធនធានថវិកា និងទ្រព្យសម្បត្តិ សំដៅធានាឲ្យរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិបំពេញការងារប្រកបដោយ គណនេយ្យភាព តម្លាភាព

និង ការឆ្លើយតបក្នុងការផ្តល់សេវាសាធារណៈ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន និង ការចូលរួមកាត់បន្ថយភាពក្រីក្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍

សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

 

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភាបានមានប្រសាសន៍ទៀតថា តាមរយៈវេទិកានេះសង្ឃឹមថា សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់នឹង

ទទួលបានចំណេះដឹង ចំណេះធ្វើ និងព័ត៌មានថ្មីៗ ព្រមទាំងចូលរួមមតិយោបល់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីជា

គុណប្រយោជន៍ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ៖ http://www.akp.gov.kh/kh/?p=93690

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់