កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១៤​ អាណតិ្តទី២​ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន

ប៉ៃលិន ៩ កក្កដា ២០១៥៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តទី២ ក្រោមអធិបតីភាព ឯកឧត្ដម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម កើត សុធា អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងខេត្ត មន្ត្រីរាជការ និងតំណាងអង្គការនានាមួយចំនួនផងដែរ។

ប្រភពពីមន្ទីរព័ត៌មានខេត្តឱ្យដឹងថា កិច្ចប្រជុំនោះមានរបៀបវារៈរួមមាន៖ ១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័តរបាយការណ៍រដ្ឋបាលប្រចាំខែមិថុនារបស់រដ្ឋបាលខេត្ត ៣. សំណួរ ចម្លើយ និង ៤.បញ្ហាផ្សេងៗ។

ឯកឧត្ដម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តបានឯកភាពលើការលើកឡើងរបស់ក្រុមប្រឹក្សា និងការបកស្រាយរបស់គណៈអភិបាលខេត្ត និងបានស្នើ ឱ្យគណៈអភិបាលបន្តដោះស្រាយលើបញ្ហាមួយចំនួនដូចជា ត្រូវដោះស្រាយដី ទីស្នាក់ការច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន ត្រូវបន្តដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែនខេត្តយើងទាំងពីរគឺខេត្តប៉ៃលិន និងខេត្តបាត់ដំបង និងការបង្កើត ភូមិឧបសម្ព័ន្ធថ្មីៗមួយចំនួនទៀតក្នុងខេត្តប៉ៃលិន និងបញ្ហាស្មៀនមួយចំនួនដែល មិនបានបំពេញការងាររបស់ខ្លួនបានល្អនោះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=118918

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់