ប្រព័ន្ធទិន្នន័យច្បាស់លាស់ ជាមូលដ្ឋានធ្វើសេចក្តីសម្រេចចិត្ត និងកសាងគោលនយោបាយ

កំពង់ចាម ១៦ កក្កដា ២០១៥៖ «ក្នុងការគ្រប់គ្រង យើងត្រូវការប្រព័ន្ធទិន្នន័យមួយដែលមានភាពច្បាស់លាស់ ហើយងាយដកស្រង់ព័ត៌មានសម្រាប់ជាមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក៏ដូចជាកសាងឯកសារគោលនយោបាយនានា»។ នេះជាប្រសាសន៍ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងសិក្ខាសាលាបណ្តុះបណ្តាលមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្តកំពង់ចាម។

ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប

 

កំពង់ចាម ១៦ កក្កដា ២០១៥៖ «ក្នុងការគ្រប់គ្រង យើងត្រូវការប្រព័ន្ធទិន្នន័យមួយដែលមានភាពច្បាស់លាស់ ហើយងាយដកស្រង់ព័ត៌មានសម្រាប់ជាមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក៏ដូចជាកសាងឯកសារគោលនយោបាយនានា»។ នេះជាប្រសាសន៍ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងសិក្ខាសាលាបណ្តុះបណ្តាលមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្តកំពង់ចាម។

ឯកឧត្តម មានប្រសាសន៍ថា មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត មានសារសំខាន់ណាស់ក្នុងការគាំទ្រដល់ទីចាត់ការជុំវិញសាលារាជធានី ខេត្ត ដើម្បីជាមធ្យោបាយ ឬរបៀបរបបសម្រាប់ការប្រើប្រាស់ធនធានឧបករណ៍នៅក្នុងការិយាល័យនេះ ដើម្បីជាប្រយោជន៍ក្នុងការបញ្ជូនសារដល់ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំ។ «ការជួបជុំនៅក្នុងវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនប្រសិទ្ធភាពការងារ និងដើម្បីបង្កើនសមត្ថភាព ហើយដើម្បីបង្កើនការចូលរួមរបស់មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់យើងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អោយប្រព័ន្ធទិន្នន័យទៅជាប្រព័ន្ធទិន្នន័យដែលរស់ និងជាប្រព័ន្ធទិន្នន័យដែលធ្វើបច្ចុប្បន្នភាព និងអាចប្រើប្រាស់បានសម្រាប់អ្នកដែលមានបំណងប្រើប្រាស់ប្រព័ន្ធទិន្នន័យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចូលរួមការអភិវឌ្ឍនៅមូលដ្ឋាន»។ 

 

ឯកឧត្តម ក៏បានជំរុញមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ជួយគាំទ្ររដ្ឋបាលរាជធានី ខេត្ត បញ្ចូលទិន្នន័យ ឃុំ សង្កាត់អោយបានទាន់ពេលវេលា បង្កើតគេហទំព័រខេត្ត និងធ្វើបច្ចុប្បន្នព័ត៌មានជាប្រចាំដើម្បីអោយគេហទំព័រទាំងនេះមានភាពរស់រវើក។ «មន្ទីរ និងសាលារាជធានី ខេត្តគឺជាអ្នកប្រមូលទិន្នន័យ មិនមែនថ្នាក់ជាតិជាអ្នកប្រមូលនោះទេ»។ 

 

កន្លងមកមន្រ្តីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត បានជួយសម្រួលការងារផ្នែកព័ត៌មានវិទ្យាមួយចំនួនធំនៅសាលារាជធានី ខេត្ត និងជាជនបង្គោលសម្រាប់បណ្តុះបណ្តាលមន្រ្តីជំនួយការរដ្ឋបាល និងព័ត៌មានវិទ្យាថ្នាក់ក្រុង ស្រុក ខណ្ឌ។ 

 

លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានធ្វើការបណ្តុះបណ្តាលមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០១៥ នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម។ ការបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីព័ត៌មានវិទ្យារាជធានី ខេត្ត ដោយផ្តោតទៅលើ ៖ ការរៀបចំនូវគេហទំព័ររបស់សាលា រាជធានី ខេត្តទាំងអស់ ការរៀបចំប្រព័ន្ធបណ្តាញកុំព្យូទ័រខ្នាតតូចនៅថ្នាក់ ក្រុង ស្រុក ខណ្ឌ ទិន្នន័យទាំងឡាយរបស់ គ.ជ.អ.ប  ណែនាំមន្ត្រីព័ត៌មានវិទ្យាទើបចូលកាន់ដំណែងថ្មី និងណែនាំសម្រាប់មុខងារត្រួតពិនិត្យវាយតម្លៃ។

 

បន្ទាប់ពីការបណ្តុះបណ្តាលនេះ មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត អាចបង្កើតគេហទំព័រមួយសម្រាប់សាលារាជធានី ខេត្ត ដោយក្នុងនោះអាចបញ្ចូលព័ត៌មានមួយចំនួនទាក់ទងនឹងក្រុង ស្រុក ខណ្ឌ មានលទ្ធភាពគាំទ្រ ដល់ក្រុង ស្រុក ខណ្ឌក្នុងការរៀបចំបណ្តាញកុំព្យូទ័រមួយតូចល្មម យល់ដឹងពីកិច្ចការរបស់មន្ត្រីព័ត៌មានវិទ្យាសម្រាប់មន្រ្តីថ្មីៗ និងយល់ដឹងអំពីតួនាទីថ្មីសម្រាប់ការងារត្រួតពិនិត្យវាយតម្លៃ៕ NCDDS

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់