សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ទម្រង់​ថវិកា​សង្ខេប​របស់​រដ្ឋបាលឃុំ សង្កាត់

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ទម្រង់​ថវិកា​សង្ខេប​របស់​រដ្ឋបាលឃុំ សង្កាត់ ដល់​រដ្ឋបាល​រាជធានី ខេត្ត​គោលដៅ​ចំនួន ០៥ ដែល​គាំទ្រ​ដោយ​អង្គការ​យូនីសេហ្វ (UNICEF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តក្រចេះ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួងមហាផ្ទៃ តំណាង​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​​លេខាធិការដ្ឋាន គ.ជ.អ.ប តំណាង​អង្គការ​យូនីសេហ្វ(UNICEF) តំណាង​សហគមន៍អឺរ៉ុប(EU) តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអ៊ែត(SIDA) តំណាង​រដ្ឋបាលរាជធានី ខេត្តគោលដៅ និង​អ្នកពាក់ព័ន្ធនានា នៅ​​ភោជនីយដ្ឋាន​ទន្លេបាសាក់២ ភ្នំពេញ។

សូមបញ្ជាក់ថា ១៦២ ឃុំ សង្កាត់ នៃ​ខេត្ត​គោលដៅ​ទាំង ០៥ នឹងត្រូវបាន​អនុវត្តសាកល្បងក្នុងចំណោម ១៦៤៦ ទូទាំងប្រទេស ២៥ រាជធានី ខេត្ត។

ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់